ព្រះត្រៃបិដក ភាគ ១៣

ឈ្មោះថា​ ​ជា​វិន័យធរ​ ​គឺ​ស្គាល់​អាបត្តិ១​ ​ស្គាល់​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ១​ ​ស្គាល់​គរុកាបត្តិ១​ ​ជា​អ្នកចេះដឹង​ច្រើន​ ​ទ្រទ្រង់នូវ​ពុទ្ធវចនៈ​ ​សន្សំ​នូវ​ពុទ្ធវចនៈ​ ​ធម៌​ដែល​ពីរោះ​ខាងដើម​ ​ពីរោះ​កណ្តាល​ ​ពីរោះ​ខាងចុង​ ​ប្រកាស​នូវ​ព្រហ្មចរិយៈ​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ដ៏​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​គ្រប់គ្រាន់​ទាំងអស់​ ​ធម៌​ដែល​មាន​សភាព​ដូច្នោះ​ ​ភិក្ខុ​នោះ​ ​បាន​ចេះដឹង​ច្រើន​ ​បាន​ទ្រទ្រង់​ ​បាន​ចាំស្ទាត់​រត់មាត់​ ​បាន​ចូលចិត្ត​ច្បាស់លាស់​ ​បាន​យល់​ជ្រាលជ្រៅ​ដោយ​ទិដ្ឋិ​ ​គឺ​បញ្ញា១​ ​ជា​អ្នក​បាន​ដូចសេចក្តី​ប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ធំ​ទូលាយ​ ​នូវ​ឈាន​ទាំង៤​ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​ឈាន​នាំឲ្យ​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន១​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ហើយដោយ​បញ្ញា​ខ្លួនឯង​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​(​ដោយ​ឥរិយាបថ​ទាំង៤​)​ ​ក្នុង​បច្ចុប្បន្ន១​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៧ដទៃទៀត​ ​បាន​ឈ្មោះថា​ ​ជា​វិន័យធរ​ ​គឺ​ស្គាល់​អាបត្តិ១​ ​ស្គាល់​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ១​ ​ស្គាល់​គរុកាបត្តិ១​ ​ភិក្ខុ​នោះ​ចេះចាំ​បាតិមោក្ខ​ទាំងពីរ​ ​ដោយ​ពិស្តារ​ ​ចេះ​ចែក​បទ​ភាជនៈ​ដោយ​ប្រពៃ​ ​ចាំស្ទាត់​រត់មាត់​ដោយ​ប្រពៃ​ ​ចេះ​កាត់សេចក្តី​ដោយ​ប្រពៃ​ ​តាម​សុ​ត្តៈ​ ​គឺ​ខន្ធកៈ​ ​និង​បរិវា​រៈ​ ​តាម​អនុព្យញ្ជនៈ​ ​គឺ​អក្ខរៈ​ ​និង​បទ១​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636803466989672159
ទៅកាន់ទំព័រ៖