ព្រះត្រៃបិដក ភាគ ១៣

ជា​អ្នក​បាន​ដូចសេចក្តី​ប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ធំ​ទូលាយ​ ​នូវ​ឈាន​ទាំង៤​ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​ឈាន​នាំឲ្យ​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន១​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ហើយ​ ​ដោយ​បញ្ញា​ខ្លួនឯង​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​(​ដោយ​ឥរិយាបថ​ទាំង៤​)​ ​ក្នុង​បច្ចុប្បន្ន១​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៧ដទៃទៀត​ ​បាន​ឈ្មោះថា​ ​ជា​វិន័យធរ​ ​គឺ​ស្គាល់​អាបត្តិ១​ ​ស្គាល់​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ១​ ​ស្គាល់​គរុកាបត្តិ១​ ​រលឹក​ឃើញ​នូវ​ចំណែក​ខន្ធ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​កាលមុន​ ​មាន​ច្រើនប្រការ​ ​គឺ​រលឹក​ឃើញ​ ​១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​ ​៣ជាតិ​ខ្លះ​ ​៤ជាតិ​ខ្លះ​ ​៥ជាតិ​ខ្លះ​។​បេ​។​ ​១០ជាតិ​ខ្លះ​ ​២០ជាតិ​ខ្លះ​ ​៣០ជាតិ​ខ្លះ​ ​៤០ជាតិ​ខ្លះ​ ​៥០ជាតិ​ខ្លះ​ ​១០០ជាតិ​ខ្លះ​ ​១០០០ជាតិ​ខ្លះ​ ​១០០០០០​ ​(​១សែន​)​ ​ជាតិ​ខ្លះ​ ​សំ​វដ្ត​កប្ប​ជាច្រើន​ខ្លះ​ ​វិ​វដ្ត​កប្ប​ជាច្រើន​ខ្លះ​ ​សំ​វដ្ត​វិ​វដ្ត​កប្ប​ជាច្រើន​ខ្លះ​ ​ថា​អាត្មាអញ​ ​កើត​ក្នុង​ទីឯណោះ​ ​មានឈ្មោះ​យ៉ាងនោះ​ ​មាន​គោត្រ​យ៉ាងនោះ​ ​មាន​សម្បុរ​យ៉ាងនោះ​ ​មាន​អាហារ​យ៉ាងនោះ​ ​ទទួល​សុខទុក្ខ​យ៉ាងនោះ​ ​មាន​អាយុ​កំណត់​ប៉ុណ្ណោះ​ ​លុះ​អាត្មាអញ​ច្យុត​ចាកទី​នោះ​ហើយ​ ​ទៅ​កើត​ក្នុង​ទីឯណោះ​ទៀត​ ​ដែល​អាត្មាអញ​បាន​កើត​ក្នុង​ទីនោះ​ ​មានឈ្មោះ​យ៉ាងនោះ​ ​មាន​គោត្រ​យ៉ាងនោះ​ ​មាន​សម្បុរ​យ៉ាងនោះ​ ​មាន​អាហារ​យ៉ាងនោះ​ ​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636803467207144598
ទៅកាន់ទំព័រ៖