ព្រះត្រៃបិដក ភាគ ១៣
បានឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាបខ្លះ ឧត្តមខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ១ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈហើយ ដោយបញ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ក្នុងបច្ចុប្បន្ន១ វិន័យធរ ដែលប្រកបដោយអង្គ៧ រមែងល្អ គឺស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ជាអ្នកមានសីល១។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយទូលាយ នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាននាំឲ្យនៅជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈហើយ ដោយបញ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ក្នុងបច្ចុប្បន្ន១។ វិន័យធរ ដែលប្រកបដោយអង្គ៧ដទៃទៀត រមែងល្អ គឺស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ជាអ្នកចេះចាំច្រើន។បេ។ បានយល់ជ្រាលជ្រៅ
ID: 636803467674381322
ទៅកាន់ទំព័រ៖