ព្រះត្រៃបិដក ភាគ ១៣
ដោយទិដ្ឋិគឺបញ្ញា១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយធំទូលាយ នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាននាំឲ្យនៅជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈហើយ ដោយបញ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ក្នុងបច្ចុប្បន្ន១។ វិន័យធរ ប្រកបដោយអង្គ៧ដទៃទៀត ក៏រមែងល្អ គឺស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ភិក្ខុនោះ ចេះចាំបាតិមោក្ខទាំងពីរ ដោយពិស្តារ ចេះចែកបទ ភាជនៈដោយប្រពៃ ចាំស្ទាត់រត់មាត់ដោយប្រពៃ ចេះកាត់សេចក្តីដោយប្រពៃ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជនៈ គឺអក្ខរៈ និងបទ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយធំទូលាយ នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាននាំឲ្យនៅជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈហើយ ដោយបញ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ក្នុងបច្ចុប្បន្ន១។ វិន័យធរ ដែលប្រកបដោយអង្គ៧ដទៃទៀត
ID: 636803467902044344
ទៅកាន់ទំព័រ៖