ព្រះត្រៃបិដក ភាគ ១៣
ឧទ្ទាន គឺបញ្ជីរឿងនៃសត្តកៈ (ពួកប្រាំពីរៗ) នោះដូច្នេះ
[៧៨] និយាយអំពីអាបត្តិ១ កងនៃអាបត្តិ១ វិនីតវត្ថុ១ សិក្ខាបទមានពាក្យថាប្រព្រឹត្តដោយសមគួរ១ បដិញ្ញាតករណៈ មិនប្រកបដោយធម៌១ បដិញ្ញាតករណៈ ប្រកបដោយធម៌១ ទៅដោយសត្តាហកិច្ច មិនមានអាបត្តិ១ អានិសង្សវិន័យធរ១ សិក្ខាបទដែលមានទីកំណត់១ វត្ថុជានិស្សគ្គិយៈក្នុងខណៈដែលអរុណរៈឡើង១ សមថៈ១ កម្ម១ ស្រូវស្រស់១ ខ្នាតទទឹងកុដិ១ អនុប្បញ្ញត្តិក្នុងគណភោជនសិក្ខាបទ១ ភេសជ្ជៈ ភិក្ខុគួរទទួលទុកឆាន់បានកំណត់៧ថ្ងៃ១ ភិក្ខុកាន់យកចីវរដែលសម្រេច ហើយចៀសចេញទៅ១ ភិក្ខុប្រមូលយកចីវរដែលសម្រេច ហើយចៀសចេញទៅ១ អាបត្តិមិនមានដល់ភិក្ខុ១ អាបត្តិមានដល់ភិក្ខុ១ អាបត្តិដែលមានដល់ភិក្ខុ បណ្ឌិតគប្បីរម្ងាប់ចេញ១ បញ្ឈប់បាតិមោក្ខ មិនប្រកបដោយធម៌១ បញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌១ ភិក្ខុដែលបានឈ្មោះថាជាវិន័យធរ៤ពួក១ ភិក្ខុ៤ពួកដែលល្អ១ អសទ្ធម្ម៧ប្រការ១ ព្រះសទ្ធម្ម៧ប្រការ ដែលព្រះមានព្រះភាគទ្រង់ទេសនាហើយ១។
ID: 636803468604004494
ទៅកាន់ទំព័រ៖