ព្រះត្រៃបិដក ភាគ ១៣

ឧបសម្បទា​ ​ប្រកបដោយ​កម្មវាចា៨លើក​។​ ​ត្រូវ​ក្រោក​ទៅ​ទទួល​បុគ្គល៨ពួក​។​ ​ត្រូវឲ្យ​អាសនៈ​ ​ដល់​បុគ្គល៨ពួក​។​ ​ឧបាសិកា​ ​បាន​សូមពរ​ទាំង៨ប្រការ​។​ ​ភិក្ខុ​ប្រកបដោយ​អង្គ៨​ ​សង្ឃ​គួរ​សន្មត​ឲ្យ​ជា​អ្នក​ប្រដៅ​ភិក្ខុនី​។​ ​អានិសង្ស​វិន័យធរ​មាន៨​។​ ​សិក្ខាបទ​ដែល​មាន​ទី​កំណត់​មាន៨​។​ ​ភិក្ខុ​ដែល​សង្ឃ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ហើយ​ ​គួរ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​ធម៌​ទាំង៨ប្រការ​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​ដែល​មិន​ប្រកបដោយ​ធម៌​ ​មាន៨​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​ដែល​ប្រកបដោយ​ធម៌​មាន៨​។​

​ចប់​ ​អដ្ឋ​កៈ​ ​(​ពួក​ប្រាំ​បីៗ​)​។​


​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​ ​នៃ​អដ្ឋ​កៈ​ ​(​ពួក​ប្រាំ​បីៗ​)​ ​នោះ​ដូច្នេះ​


​[​៨០​]​ ​និយាយ​អំពី​ភិក្ខុ​មិន​ត្រូវលើ​ក​វត្ត​ភិក្ខុ​នោះ១​ ​ភិក្ខុ​គួរ​សំដែង​អាបត្តិ​ដោយ​ជឿ​ពាក្យ​ភិក្ខុ​ដទៃ១​ ​សិក្ខាបទ​ជាយា​វត​តិ​យកា១​ ​ភិក្ខុ​ទ្រុស្ត​ត្រកូល១​។​ ​មាតិកា​នាំឲ្យកើត​ចីវរ១​ ​មាតិកា​នាំឲ្យ​ដោះ​កឋិន១​ ​ទឹកបាន១​ ​ទេវទត្ត​ត្រូវ​អសទ្ធម្ម​គ្រប​សង្កត់១​ ​លោកធម៌១​ ​គរុ​ធម៌១​ ​បាដិទេសនីយ​សិក្ខាបទ១​ ​មុសាវាទ១​ ​ឧបោសថ១​ ​អង្គ​របស់​ភិក្ខុ​ជា​ទូត១​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636803469222299858
ទៅកាន់ទំព័រ៖