ព្រះត្រៃបិដក ភាគ ១៣
វត្តតិរ្ថិយ១ ធម៌ជាអស្ចារ្យចំឡែកក្នុងមហាសមុទ្ទ១ អនតិរិត្តភោជន១ អតិរិត្តភោជន១ និស្សគ្គិយវត្ថុ១ បារាជិកសិក្ខាបទ១ ភិក្ខុនីធ្វើវត្ថុទី៨ ឲ្យពេញ១ អាបត្តិដែលភិក្ខុនីសំដែងមិនបាន១ ឧបសម្បទា១ ការក្រោកទទួល១ ឲ្យអាសនៈ១ ឧបាសិកាសូមពរ១ ភិក្ខុដែលសង្ឃគួរសន្មតឲ្យប្រដៅភិក្ខុនី១ អានិសង្សវិន័យធរ១ សិក្ខាបទដែលមានទីកំណត់១ ភិក្ខុគួរប្រព្រឹត្តក្នុងធម៌៨ប្រការ១ បញ្ឈប់បាតិមោក្ខ មិនប្រកបដោយធម៌១ បញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌១ ពួកធម៌ប្រាំបីៗ (នេះ) ព្រះសម្ពុទ្ធទ្រង់សំដែងទុកមកដោយល្អហើយ។
[៨១] អាឃាតវត្ថុ គឺវត្ថុជាទីកើតនៃគំនុំមាន៩។ ធម៌សម្រាប់កំចាត់នូវគំនុំមាន៩។ វិនីតវត្ថុមាន៩។ អាបត្តិជាបឋមាបត្តិកា (ដែលត្រូវជាដម្បូង) មាន៩។ សង្ឃបែកគ្នាដោយធម៌៩ប្រការ។ ភោជនឧត្តមមាន៩យ៉ាង។ ភិក្ខុត្រូវទុក្កដ ព្រោះឆាន់សាច់៩យ៉ាង។ ឧទ្ទេសរបស់បាតិមោក្ខមាន៩។ សិក្ខាបទដែលមានទីកំណត់មាន៩។ ធម៌ដែលមានតណ្ហាជាមូល មាន៩។ មានះ មាន៩ប្រការ។ ចីវរ៩ប្រការ
ID: 636803469556208957
ទៅកាន់ទំព័រ៖