ព្រះត្រៃបិដក ភាគ ១៣

ភិក្ខុ​គួរ​អធិដ្ឋាន​។​ ​ចីវរ៩ប្រការ​ ​ភិក្ខុ​មិន​គួរ​វិកប្ប​។​ ​បណ្តោយ​ ​(​ចីវរ​ព្រះ​សុគត​)​៩ចំអាម​ ​ដោយ​ចំអាម​ព្រះ​សុគត​។​ ​ទាន​ដែល​មិន​ប្រកបដោយ​ធម៌​ ​មាន៩យ៉ាង​។​ ​ការ​ទទួល​ដែល​មិន​ប្រកបដោយ​ធម៌​ ​មាន៩យ៉ាង​។​ ​បរិភោគ​ដែល​មិន​ប្រកបដោយ​ធម៌​ ​មាន៩យ៉ាង​។​ ​ទាន​ដែល​ប្រកបដោយ​ធម៌​មាន៣យ៉ាង​។​ ​ការ​ទទួល​ដែល​ប្រកបដោយ​ធម៌​មាន៣យ៉ាង​។​ ​បរិភោគ​ដែល​ប្រកបដោយ​ធម៌​មាន៣យ៉ាង​។​ ​ការ​ពន្យល់​ ​ឬ​បញ្ជាក់​ ​ដែល​មិន​ប្រកបដោយ​ធម៌​មាន៩យ៉ាង​។​ ​ការ​ពន្យល់​ ​ឬ​បញ្ជាក់​ ​ដែល​ប្រកបដោយ​ធម៌​មាន៩យ៉ាង​។​ ​នវ​កៈ​ ​មាន២​ ​ក្នុង​កម្ម​ដែល​មិន​ប្រកបដោយ​ធម៌​។​ ​នវ​កៈ​ ​មាន២​ ​ក្នុង​កម្ម​ដែល​ប្រកបដោយ​ធម៌​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​ដែល​មិន​ប្រកបដោយ​ធម៌​មាន៩​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​ដែល​ប្រកបដោយ​ធម៌​មាន៩​។​

​ចប់​ ​នវ​កៈ​ ​(​ពួក​ប្រាំ​បួន​ៗ​)​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​ ​នៃ​នវ​កៈ​ ​(​ពួក​ប្រាំ​បួន​ៗ​)​ ​នោះ​ដូច្នេះ​


​[​៨២​]​ ​និយាយ​អំពី​វត្ថុជា​ទី​កើត​គំនុំ​ ​ធម៌​សម្រាប់​កំចាត់​គំនុំ១​ ​វិនីតវត្ថុ១​ ​អាបត្តិ​ជា​បឋមា​បត្តិ​កា១​ ​សង្ឃ​បែកគ្នា១​ ​ភោជន​ឧត្តម១​ ​ភិក្ខុ​ត្រូវ​ទុក្កដ​ ​ព្រោះ​ឆាន់​សាច់១​ ​ឧទ្ទេស​របស់​បាតិមោក្ខ១​ ​សិក្ខាបទ​ដែល​មាន​ទី​កំណត់១​ ​ធម៌​ដែល
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636803469947621344
ទៅកាន់ទំព័រ៖