ព្រះត្រៃបិដក ភាគ ១៣

​មាន​តណ្ហា​ជា​មូល១​ ​មានះ១​ ​អធិដ្ឋាន១​ ​វិកប្ប១​ ​ចំអាម​ព្រះ​សុគត១​ ​ទាន១​ ​ការ​ទទួល១​ ​ការ​បរិភោគ១​ ​ទាន​ ​និង​ការ​ទទួល​ ​និង​ការ​បរិភោគ​ ​ដែល​ប្រកបដោយ​ធម៌​មាន៣ប្រការ១​ ​ពន្យល់​ ​ឬ​បញ្ជាក់​មិន​ប្រកបដោយ​ធម៌១​ ​ពន្យល់​ ​ឬ​បញ្ជាក់​ប្រកបដោយ​ធម៌១​ ​នវ​កៈ​ពីរ​ពួក​ ​២ដង១​ ​ការបញ្ឈប់​បាតិមោក្ខ​ ​មិន​ប្រកបដោយ​ធម៌១​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​ដែល​ប្រកបដោយ​ធម៌១​។​

 [​៨៣​]​ ​វត្ថុជា​ទី​កើត​គំនុំ​មាន១០​។​ ​ធម៌​សម្រាប់​កំចាត់​នូវ​គំនុំ​មាន១០​។​ ​វិនីតវត្ថុ​មាន១០​។​ ​មិច្ឆាទិដ្ឋិ​មាន​វត្ថុ១០​។​ ​សម្មាទិដ្ឋិ​មាន​វត្ថុ១០​។​ ​ទិដ្ឋិ​ឈ្មោះ​អន្ត​គ្គា​ហិ​កា​មាន១០​។​ ​មិច្ឆត្ត​ធម៌​មាន១០​។​ ​សម្មត្ត​ធម៌​មាន១០​។​ ​អកុសលកម្មបថ​មាន១០​។​ ​កុសលកម្មបថ​មាន១០​។​ ​ការ​ចាប់ស្លាក​ ​ដែល​មិន​ប្រកបដោយ​ធម៌​មាន១០​។​ ​ការ​ចាប់ស្លាក​ ​ដែល​ប្រកបដោយ​ធម៌​ ​មាន១០​។​ ​សិក្ខាបទ​របស់​សាមណេរ​មាន១០​។​ ​សាមណេរ​ ​ប្រកបដោយ​អង្គ១០​ ​គួរឲ្យ​វិនាស​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636803470261229281
ទៅកាន់ទំព័រ៖