ព្រះត្រៃបិដក ភាគ ១៣

 [​៨៤​]​ ​វិន័យធរ​ ​ដែល​ប្រកបដោយ​អង្គ១០​ ​ដល់​នូវ​ការរាប់​ថា​ជា​បុគ្គល​ពាល​ ​គឺ​មិន​រៀន​ទី​កំណត់​ភាសា​របស់​ខ្លួន១​ ​មិន​រៀន​ទី​កំណត់​ភាសា​របស់​ជន​ដទៃ១​ ​លុះ​មិន​រៀន​ទី​កំណត់​ភាសា​របស់​ខ្លួន​ហើយ​ ​កាត់សេចក្តី​មិន​ត្រូវ​តាម​ធម៌១​ ​លុះ​មិន​រៀន​ទី​កំណត់​ភាសា​របស់​ជន​ដទៃ​ហើយ​ ​កាត់សេចក្តី​មិន​ត្រូវ​តាម​ធម៌១​ ​កាត់សេចក្តី​មិន​ត្រូវ​តាម​ពាក្យ​ប្តេជ្ញា១​ ​មិន​ស្គាល់​អាបត្តិ១​ ​មិន​ស្គាល់​មូល​នៃ​អាបត្តិ១​ ​មិន​ស្គាល់​ហេតុ​ឲ្យ​កើត​អាបត្តិ១​ ​មិន​ស្គាល់​សេចក្តី​រលត់​នៃ​អាបត្តិ១​ ​មិន​ស្គាល់​បដិបទា​ឲ្យ​ដល់​នូវ​សេចក្តី​រលត់​នៃ​អាបត្តិ១​។​ ​វិនយ​ធរ​ ​ដែល​ប្រកបដោយ​អង្គ១០​ ​ដល់​នូវ​ការរាប់​ថា​ ​ជា​បណ្ឌិត​ ​គឺ​រៀន​ទី​កំណត់​ភាសា​របស់​ខ្លួន១​ ​រៀន​ទី​កំណត់​ភាសា​របស់​ជន​ដទៃ១​ ​លុះ​រៀន​ទី​កំណត់​ភាសា​របស់​ខ្លួន​ហើយ​ ​កាត់សេចក្តី​ត្រូវ​តាម​ធម៌១​ ​លុះ​រៀន​ទី​កំណត់​ភាសា​របស់​ជន​ដទៃ​ហើយ​ ​កាត់សេចក្តី​ត្រូវ​តាម​ធម៌១​ ​កាត់សេចក្តី​ត្រូវ​តាម​ពាក្យ​ប្តេជ្ញា១​ ​ស្គាល់​អាបត្តិ១​ ​ស្គាល់​មូល​នៃ​អាបត្តិ១​ ​ស្គាល់​ហេតុ​ឲ្យ​កើត​អាបត្តិ១​ ​ស្គាល់​សេចក្តី​រលត់​នៃ​អាបត្តិ១​ ​ស្គាល់​បដិបទា​ឲ្យ​ដល់​នូវ​សេចក្តី​រលត់​នៃ​អាបត្តិ១​។​ ​វិនយ​ធរ​ ​ដែល​ប្រកបដោយ​អង្គ១០ដទៃទៀត​ ​ដល់​នូវ​ការរាប់​ថា​ជា​បុគ្គល​ពាល​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636803470535314958
ទៅកាន់ទំព័រ៖