ព្រះត្រៃបិដក ភាគ ១៣

គឺ​មិន​ស្គាល់​អធិករណ៍១​ ​មិន​ស្គាល់​មូល​នៃ​អធិករណ៍១​ ​មិន​ស្គាល់​ហេតុ​ឲ្យ​កើត​អធិករណ៍១​ ​មិន​ស្គាល់​សេចក្តី​រលត់​នៃ​អធិករណ៍១​ ​មិន​ស្គាល់​បដិបទា​ឲ្យ​ដល់​នូវ​សេចក្តី​រលត់​នៃ​អធិករណ៍១​ ​មិន​ស្គាល់​វត្ថុ១​ ​មិន​ស្គាល់​និទាន១​ ​មិន​ស្គាល់​បញ្ញត្តិ១​ ​មិន​ស្គាល់​អនុប្បញ្ញត្តិ១​ ​មិន​ស្គាល់​គន្លង​ពាក្យ​ដែល​ជាប់​តគ្នា១​។​ ​វិនយ​ធរ​ប្រកបដោយ​អង្គ១០​ ​ដល់​នូវ​ការរាប់​ថា​ជា​បណ្ឌិត​ ​គឺ​ស្គាល់​អធិករណ៍១​ ​ស្គាល់​មូល​នៃ​អធិករណ៍១​ ​ស្គាល់​ហេតុ​ឲ្យ​កើត​អធិករណ៍១​ ​ស្គាល់​សេចក្តី​រលត់​នៃ​អធិករណ៍១​ ​ស្គាល់​បដិបទា​ឲ្យ​ដល់​នូវ​សេចក្តី​រលត់​អធិករណ៍១​ ​ស្គាល់​វត្ថុ១​ ​ស្គាល់​និទាន១​ ​ស្គាល់​បញ្ញត្តិ១​ ​ស្គាល់​អនុប្បញ្ញត្តិ១​ ​ស្គាល់​គន្លង​ពាក្យ​ដែល​ជាប់​តគ្នា១​។​ ​វិនយ​ធរ​ ​ដែល​ប្រកបដោយ​អង្គ១០ដទៃទៀត​ ​ក៏​ដល់​នូវ​ការរាប់​ថា​ជា​បុគ្គល​ពាល​ ​គឺ​មិន​ស្គាល់​ញត្តិ១​ ​មិន​ស្គាល់​ការ​ធ្វើញត្តិ១​ ​មិន​ឈ្លាស​ក្នុង​កិច្ច​ខាងដើម១​ ​មិន​ឈ្លាស​ក្នុង​កិច្ច​ខាងចុង១​ ​មិន​ស្គាល់​កាល១​ ​មិន​ស្គាល់​អាបត្តិ​ ​និង​អនាបត្តិ១​ ​មិន​ស្គាល់​លហុកាបត្តិ​ ​និង​គរុកាបត្តិ១
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636803470772608531
ទៅកាន់ទំព័រ៖