ព្រះត្រៃបិដក ភាគ ១៣
មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ មិនរៀនតំណអាចារ្យ ទាំងមិនយកចិត្តទុកដាក់ មិនពិចារណាដោយល្អ១។ វិនយធរដែលប្រកបដោយអង្គ១០ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់ញត្តិ១ ស្គាល់ការធ្វើញត្តិ១ ឈ្លាសក្នុងកិច្ចខាងដើម១ ឈ្លាសក្នុងកិច្ចខាងចុង១ ស្គាល់កាល១ ស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ បានរៀនតំណអាចារ្យ ទាំងបានយកចិត្តទុកដាក់ បានពិចារណាដោយល្អ១។ វិនយធរដែលប្រកបដោយអង្គ១០ដទៃទៀត ក៏ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ មិនចេះចាំបាតិមោក្ខទាំងពីរដោយពិស្តារ មិនចេះចែកបទភាជនៈដោយប្រពៃ មិនបានចាំស្ទាត់រត់មាត់ដោយប្រពៃ មិនចេះកាត់សេចក្តីដោយប្រពៃ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជន គឺអក្ខរៈ និងបទ១
ID: 636803471010032110
ទៅកាន់ទំព័រ៖