ព្រះត្រៃបិដក ភាគ ១៣
មិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មិនឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ វិនយធរ ប្រកបដោយអង្គ១០ ដល់នូវការរាប់ថាជាបណ្ឌិត គឺស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ ចេះចាំបាតិមោក្ខទាំងពីរដោយពិស្តារ ចេះចែកបទភាជនៈដោយប្រពៃ ចាំស្ទាត់រត់មាត់ដោយប្រពៃ ចេះកាត់សេចក្តីដោយប្រពៃ តាមសុត្តៈ តាមអនុព្យញ្ជន១ ស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ ឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។
[៨៥] ភិក្ខុប្រកបដោយអង្គ១០ សង្ឃគួរសន្មតដោយឧព្វាហិកាកម្ម
(១) ។ ព្រះតថាគត អាស្រ័យអំណាចប្រយោជន៍ទាំង១០ ទើបបញ្ញត្តសិក្ខាបទដល់សាវ័កទាងឡាយ។ ទោសក្នុងការចូលទៅក្នុងព្រះរាជវាំង មាន១០យ៉ាង។ ទានវត្ថុ១០យ៉ាង។ រតនៈមាន១០យ៉ាង។
(១) ឧព្វាហិកាកម្មនេះ លោកបានពោលទុកក្នុងសមថក្ខន្ធកៈរួចហើយ
ID: 636803471495039851
ទៅកាន់ទំព័រ៖