ព្រះត្រៃបិដក ភាគ ១៣
គួរឲ្យសាមណេរីបម្រើខ្លួនបាន។ ភិក្ខុនី ដែលឈ្លាស ប្រតិពល មានវស្សាគ្រប់១០ ទើបគួរត្រេកអរនឹងការសន្មតិ ឲ្យបំបួសគេបាន។ ភិក្ខុនីគប្បីឲ្យសិក្ខា
(១) ដល់ស្រីគិហិគតា
(២) មានវស្សាគ្រប់១០។
ចប់ ទសកៈ (ពួកដប់ៗ)។
ឧទ្ទាន គឺបញ្ជីរឿង នៃទសកៈ (ពួកដប់ៗ) នោះដូច្នេះ
[៨៦] និយាយអំពីវត្ថុជាទីកើតគំនុំ ធម៌សម្រាប់កំចាត់គំនុំ១ វិនីតវត្ថុ១ មិច្ឆាទិដ្ឋិ១ សម្មាទិដ្ឋិ១ អន្តគ្គាហិកាទិដ្ឋិ១ មិច្ឆត្តធម៌១ សម្មត្តធម៌១ អកុសលកម្មបថ១ កុសលកម្មបថ១ ការចាប់ស្លាកមិនប្រកបដោយធម៌១ ការចាប់ស្លាកប្រកបដោយធម៌១ សិក្ខាបទរបស់សាមណេរ១ សាមណេរដែលគួរឲ្យវិនាស១ ទីកំណត់ភាសា១ អធិករណ៍១ ញត្តិ១ លហុកាបត្តិ១ លហុកាបត្តិម្យ៉ាងទៀត១ គរុកាបត្តិ១ អ្នកទាំងឡាយ ចូរដឹងធម៌ទាំងអម្បាលនេះ ថាជាធម៌
(១) សិក្ខាក្នុងទីនេះ សំដៅយកធម៌៦ប្រការ ដែលសាមណេរី ត្រូវសិក្សាអស់២ឆ្នាំទៅទៀត។ (២) ស្រីដែលល្មមមានប្តីហើយ ទើបចូលបួសជាសាមណេរីបាន
ID: 636803473174085887
ទៅកាន់ទំព័រ៖