ព្រះត្រៃបិដក ភាគ ១៣

 [​៨៧​]​ ​បុគ្គល១១ពួក​ ​បើ​នៅជា​អនុបសម្បន្ន​នៅឡើយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​ទុកជា​បាន​ឧបសម្បទា​រួចហើយ​ ​ភិក្ខុ​ត្រូវឲ្យ​វិនាស​ចេញ​។​ ​ទ្រនាប់ជើង​ដែល​ភិក្ខុ​មិន​គួរ​ប្រើប្រាស់​ ​មាន១១យ៉ាង​។​ ​បាត្រ​ដែល​ភិក្ខុ​មិន​គួរ​ប្រើប្រាស់​ ​មាន១១យ៉ាង​។​ ​ចីវរ​ដែល​ភិក្ខុ​មិន​គួរ​ប្រើប្រាស់​ ​មាន១១យ៉ាង​។​ ​អាបត្តិ​ជាយា​វត​តិ​យកា​មាន១១​។​ ​អន្តរាយិក​ធម៌១១ប្រការ​ ​របស់​ពួក​ភិក្ខុនី​ ​ភិក្ខុ​ត្រូវ​សួរ​។​ ​ចីវរ​ ​ដែល​ភិក្ខុ​គួរ​អធិដ្ឋាន​ ​មាន១១យ៉ាង​។​ ​ចីវរ​ដែល​ភិក្ខុ​មិន​គួរ​វិកប្ប​ ​មាន១១យ៉ាង​។​ ​វត្ថុ​ដែល​ជា​និ​ស្ស​គ្គិ​យៈ​ ​ក្នុង​ពេល​អរុណរះ​ឡើង​ ​ជា​គំរប់១១​។​ ​ឡេវ​ក្ឌុំ​ដែល​ជា​ក​ប្បិ​យៈ​ ​(​គួរ​ប្រើប្រាស់​បាន​)​ ​មាន១១យ៉ាង​។​ ​ក្រវិល​ក្ឌុំ​ដែល​ជា​ក​ប្បិ​យៈ​ ​មាន១១យ៉ាង​។​ ​ផែនដី​ជា​អកប្បិយៈ​ ​(​ភិក្ខុ​មិន​គួរ​ជីក​)​ ​មាន១១យ៉ាង​។​ ​ផែនដី​ជា​ក​ប្បិ​យៈ​មាន១១យ៉ាង​។​ ​សេចក្តី​រម្ងាប់​ចាក​និស្ស័យ​ ​មាន១១ប្រការ​។​ ​អ​វន្ទិ​យ​បុគ្គល​មាន១១ពួក​។​ ​សិក្ខាបទ​មាន​ទី​កំណត់​មាន១១​។​ ​ពួក​ជន​បាន​សូមពរ១១ប្រការ​។​ ​ទោស​របស់​សីមា​ ​មាន១១ប្រការ​។​ ​ទោស១១ប្រការ​រមែង​កើត​ប្រាកដ​ដល់​បុគ្គល​ជា​អ្នក​ជេរ​ ​និង​ជា​អ្នក​គម្រាម​។​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដែល​បុគ្គល​ធ្វើឲ្យ​ថ្នឹក​ហើយ​ ​ចំរើន​ហើយ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ហើយ​ ​ធ្វើឲ្យ​ដូចជា​យានជំនិះ​ហើយ​ ​ធ្វើឲ្យ​ជាទី​នៅ​ហើយ​ ​ឲ្យ​តាំងនៅ​ញឹកញយ​ហើយ​ ​សន្សំទុក​មិន​ឲ្យ​បាត់​ ​ប្រារព្ធ​ដោយ​ល្អ​ហើយ​ ​និង​មាន​អានិសង្ស១១ប្រការ​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636803473759199354
ទៅកាន់ទំព័រ៖