ព្រះត្រៃបិដក ភាគ ១៣

​[​១០០​]​ ​ព្រះ​ឧបា​លិ​ត្ថេ​រ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​សិក្ខាបទ​ដែល​ទ្រង់​បញ្ញត្ត​ក្នុង​នគរ​ទាំង៧នោះ​ ​តើន​គរ​ណាខ្លះ​។​ ​សូម​ព្រះអង្គ​ដោះស្រាយ​នូវ​ប្រា​ស្នា​នោះ​របស់ខ្ញុំ​ព្រះអង្គ​ ​យើងខ្ញុំ​ទាំងឡាយ​ ​នឹង​ពិចារណា​ ​នូវ​គន្លង​ពាក្យ​របស់​ព្រះអង្គ​ ​ហើយ​ប្រតិបត្តិ​តាម​ ​ការប្រតិបត្តិ​តាម​នោះ​ ​នឹងជា​ប្រយោជន៍​ ​ដល់​យើងខ្ញុំ​ទាំងឡាយ​។​ ​ឯ​សិក្ខាបទ​ទាង​ឡាយ​ ​ដែល​តថាគត​បញ្ញត្ត​ ​(​ក្នុង​នគរ​ទាំង៧នោះ​)​ ​គឺ​ ​នគរ​វេសាលី១​ ​រាជគ្រឹះ១​ ​សាវត្ថី១​ ​អា​ឡ​វី១​ ​កោ​សម្ពី១​ ​ដែន​សក្កៈ១​ ​ដែន​ភគ្គៈ​។​
​[​១០១​]​ ​ព្រះ​ឧបា​លិ​ត្ថេ​រ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​សិក្ខាបទ​ប៉ុន្មាន​ ​ដែល​ទ្រង់​បញ្ញត្ត​ក្នុង​នគរ​វេសាលី​ ​សិក្ខាបទ​ប៉ុន្មាន​ ​ដែល​ទ្រង់​បញ្ញត្ត​ក្នុង​នគររាជ​គ្រឹះ​ ​សិក្ខាបទ​ប៉ុន្មាន​ ​ដែល​ទ្រង់​បញ្ញត្ត​ក្នុង​នគរ​សាវត្ថី​ ​សិក្ខាបទ​ប៉ុន្មាន​ ​ដែល​ទ្រង់​បញ្ញត្ត​ក្នុង​នគរ​អា​ឡ​វី​ ​សិក្ខាបទ​ប៉ុន្មាន​ ​ដែល​ទ្រង់​បញ្ញត្ត​ក្នុង​នគរ​កោ​សម្ពី​ ​សិក្ខាបទ​ប៉ុន្មាន​ ​ដែល​ទ្រង់​បញ្ញត្ត​ក្នុង​ដែន​សក្កៈ​ ​សិក្ខាបទ​ប៉ុន្មាន​ ​ដែល​ទ្រង់​បញ្ញ​ត្ត​ក្នុង​ភ​គ្គ​ជនបទ​ ​ខ្ញុំ​ព្រះអង្គ​សួរ​នូវ​សេចក្តី​ណា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ប្រាប់​សេចក្តី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636803479436564080
ទៅកាន់ទំព័រ៖