ព្រះត្រៃបិដក ភាគ ១៣

ដែល​ត្រូវអាបត្តិ​ ​ជាយា​វត​តិ​យកា​ក្តី​ ​(​សិក្ខាបទ​)​ ​ដែល​ជា​ ​សាធារណប្បញ្ញត្តិ​ក្តី​ ​ជា​អ​សាធារណប្បញ្ញត្តិ​ក្តី​ ​វិបត្តិ​ទាំងឡាយ​ ​តែង​រម្ងាប់​ ​ដោយ​សមថៈ​ទាំងឡាយ​ណា​ក្តី​ ​សូម​ព្រះអង្គ​ព្យាករ​ ​នូវ​ពាក្យ​ទាំងឡាយ​ ​មាន​អាបត្តិ​ជាដើម​នេះ​។​ ​ហ៏​ ​យើង​ទាំងឡាយ​ ​នឹង​ស្តាប់​នូវ​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​។​ ​អាបត្តិ​ទាំងឡាយ​ ​ដែល​ចាត់ជា​គរុកាបត្តិ​ ​មាន៣១​(​១​)​ ​អាបត្តិ​ទាំងឡាយ​ ​ដែល​ចាត់ជា​អ​នវ​សេសា​បត្តិ​មាន៨​ ​មក​ក្នុង​ទីនេះ​ ​អាបត្តិ​ទាំងឡាយ​ណា​ ​ជាគ​រុ​កាប​ត្តិ​ក្តី​ ​អាបត្តិ​ទាំងនោះ​ ​ហៅថា​ ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​អាបត្តិ​ទាំងឡាយ​ណា​ ​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​អាបត្តិ​ទាំងនោះ​ ​ហៅថា​ ​សីលវិបត្តិ​។​ ​បារាជិកាបត្តិ​ ​និង​សង្ឃា​ទិ​សេសា​បត្តិ​ ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ហៅថា​ ​សីលវិបត្តិ​។​ ​ថុល្ល​ច្ច​យា​បត្តិ​ ​បា​ចិ​ត្តិ​យា​បត្តិ​ ​បា​ដិ​ទេស​នី​យា​បត្តិ​ ​ទុក្កដាបត្តិ​ ​និង​ទុព្ភាសិតាបត្តិ​ ​ដូចយ៉ាង​ភិក្ខុ​ណា​ ​មាន​សេចក្តី​ប៉ុនប៉ង​នឹង​សើច​លេង​ហើយ​ជេរ​។​ ​អាបត្តិ​ទាំងនេះ​ ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ថា​ ​ជា​អាចារ​វិបត្តិ​។​

​(​១​)​ ​រាប់​យក​បារាជិកាបត្តិ​របស់​ភិក្ខុ៤​ ​របស់​ភិក្ខុនី៤​ ​ទាំង​រាប់​សង្ឃា​ទិ​សេសា​បត្តិ​ ​របស់​ភិក្ខុ១៣​ ​របស់​ភិក្ខុនី១០​ ​មក​បូក​ផ្សំគ្នា​ ​ត្រូវជា​គរុកាបត្តិ​មាន៣១​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636803483575470812
ទៅកាន់ទំព័រ៖