ព្រះត្រៃបិដក ភាគ ១៣

អាបត្តិ​ដែល​ប្រកប​នឹង​គ្រឿងបរិក្ខារ​របស់​ខ្លួន​ក៏​មាន​ ​អាបត្តិ​ដែល​ប្រកប​នឹង​គ្រឿងបរិក្ខារ​របស់​បុគ្គល​ដទៃ​ក៏​មាន​។​ ​អាបត្តិ​ដែល​ប្រកប​នឹង​បុគ្គល​ ​គឺ​ខ្លួនឯង​ក៏​មាន​។​ ​អាបត្តិ​ដែល​ប្រកប​នឹង​បុគ្គល​ ​គឺ​អ្នកដទៃ​ក៏​មាន​។​ ​ភិក្ខុ​និយាយ​ពាក្យសច្ចៈ​ ​ត្រូវ​គរុកាបត្តិ​ក៏​មាន​ ​ភិក្ខុ​និយាយ​ពាក្យ​មុសា​ ​ត្រូវ​លហុកាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​និយាយ​ពាក្យ​មុសា​ ​ត្រូវ​គរុកាបត្តិ​ក៏​មាន​ ​ភិក្ខុ​និយាយ​ពាក្យសច្ចៈ​ ​ត្រូវ​លហុកាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​នៅ​លើ​ផែនដី​ ​ត្រូវអាបត្តិ​ក៏​មាន​ ​នៅ​លើ​អាកាស​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​នៅ​លើ​អាកាស​ ​ត្រូវអាបត្តិ​ ​នៅ​លើ​ផែនដី​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​ដើរចេញ​ទៅ​ ​ត្រូវអាបត្តិ​ ​ដើរចូល​មក​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​ដើរចូល​មក​ត្រូវអាបត្តិ​ ​ដើរចេញ​ទៅ​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​កាន់​យក​ ​ត្រូវអាបត្តិ​ក៏​មាន​ ​មិន​កាន់​យក​ ​ត្រូវអាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​សមាទាន​(​វត្ត​)​ ​ត្រូវអាបត្តិ​ក៏​មាន​ ​មិន​សមាទាន​ ​(​វត្ត​)​ ​ត្រូវអាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​ធ្វើ​ ​ត្រូវអាបត្តិ​ក៏​មាន​ ​មិន​ធ្វើ​ ​ត្រូវអាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​ឲ្យ​ ​ត្រូវអាបត្តិ​ក៏​មាន​ ​មិន​ឲ្យ​ ​ត្រូវអាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​ទទួល​ ​ត្រូវអាបត្តិ​ក៏​មាន​ ​មិន​ទទួល​ ​ត្រូវអាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ ​ព្រោះ​បរិភោគ​ក៏​មាន​ ​ត្រូវ​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636803447041821207
ទៅកាន់ទំព័រ៖