ព្រះត្រៃបិដក ភាគ ១៣
និងបាដិទេសនីយៈ៤ ទាំង៤៦នេះ ជាសិក្ខាបទរបស់ពួកភិក្ខុ មិនបានទួទៅដល់ពួកភិក្ខុនីទេ។
[១១១] សិក្ខាបទរបស់ពួកភិក្ខុនីមាន១៣០ ដែលមិនបានទួទៅ ដល់ពួកភិក្ខុ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិក៤ សង្ឃាទិសេស១០ និស្សគ្គិយៈ១២ ខុទ្ទកៈ៩៦ បាដិទេសនីយៈ៨ ទាំង១៣០នេះ ជាសិក្ខាបទរបស់ពួកភិក្ខុនី មិនទួទៅ ដល់ភិក្ខុទាំងឡាយទេ។
[១១២] សិក្ខាបទ១៧៦(១) ដែលមិនទួទៅដល់បុគ្គលទាំងពីរពួក ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។
(១) សិក្ខាបទទាំង១៧៦នេះ មិនទួទៅដល់ជនទាំងពីរពួក គឺភិក្ខុ និងភិក្ខុនីទាំងអស់ទេ គឺទួទៅដល់ភិក្ខុ៤៦សិក្ខាបទ ទួទៅដល់ភិក្ខុនី១៣០សិក្ខាបទ។ នេះគ្រាន់តែបូករួមសេចក្តីក្នុងបព្វៈ១១០ និង១១១ ខាងដើមប៉ុណ្ណោះ។
ID: 636803485738064506
ទៅកាន់ទំព័រ៖