ព្រះត្រៃបិដក ភាគ ១៣

ភិក្ខុ​មិនមែន​ជា​ញាតិ​ ​ទទួល​ភោជន​ខ្លួនឯង​ ​(​អំពី​ដៃ​ភិក្ខុនី​)​ ​ដែល​រកបាន​ដោយ​កម្រ​ ​ហើយ​បរិភោគ​ ​សិក្ខាបទ​នុ៎ះ​ ​តថាគត​ហៅថា​ ​គា​រយ្ហៈ​ ​(​បាដិទេសនីយៈ​)​។​ ​ភិក្ខុ​កំពុង​ឆាន់​ក្នុង​ទី​ដែលគេ​និមន្ត​ ​បើ​មាន​ភិក្ខុនី​បង្គាប់​គេ​ ​ឲ្យ​ចាត់ចែង​ ​(​ភោជន​)​ ​តាម​សេចក្តី​ពេញចិត្ត​ ​(​ខ្លួន​)​ ​ក្នុង​ទីនោះ​ ​ហើយ​ភិក្ខុ​មិន​ហាមឃាត់​ ​ចេះតែ​ឆាន់​ក្នុង​ទីនោះ​ ​សិក្ខាបទ​នុ៎ះ​ ​តថាគត​ហៅថា​ ​គា​រយ្ហៈ​។​ ​ភិក្ខុ​មិន​មាន​ជម្ងឺ​ ​ទៅកាន់​ត្រកូល​ ​ដែល​មានចិត្ត​សទ្ធា​ ​តែ​មាន​ភោគៈ​តិច​ ​ដែលគេ​មិន​មាន​សេចក្តី​ខ្វល់ខ្វាយ​ ​ហើយ​បរិភោគ​ក្នុង​ផ្ទះ​ ​នៃ​ត្រកូល​នោះ​ ​សិក្ខាបទ​នុ៎ះ​ ​តថាគត​ហៅថា​ ​គា​រយ្ហៈ​។​ ​បើ​ភិក្ខុ​ ​(​មិន​មាន​ជម្ងឺ​)​ ​នៅក្នុង​ព្រៃ​ ​ដែល​ប្រកបដោយ​រង្កៀស​ ​ប្រកបដោយ​ភ័យ​ ​(​ទទួល​ខាទនីយ​ភោជនីយាហារ​)​ ​ដែលគេ​មិនបាន​ឲ្យ​ដំណឹង​ជាមុន​ ​ហើយ​បរិភោគ​ក្នុង​ទីនោះ​ ​សិក្ខាបទ​នុ៎ះ​ ​តថាគត​ហៅថា​ ​គា​រយ្ហៈ​។​ ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ទៅ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636803487611671670
ទៅកាន់ទំព័រ៖