ព្រះត្រៃបិដក ភាគ ១៣

ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​អាបត្តិ​ ​ជាហេតុ​ឲ្យ​កើតឡើង​ ​មាន​អាបត្តិ​ជា​កំណើត​ ​មាន​អាបត្តិ​ ​ជា​ដែន​ ​មាន​អាបត្តិ​ ​ជា​អង្គ​ ​មាន​អាបត្តិ​ ​ជាស​មុ​ដ្ឋាន​។​ ​កិ​ច្ចា​ធិ​ករណ៍​ ​មាន​កិច្ច​ ​ដែល​សង្ឃ​ត្រូវ​ធ្វើ​ ​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កិច្ច​ ​ដែល​សង្ឃ​ត្រូវ​ធ្វើ​ ​ជាហេតុ​ឲ្យ​កើតឡើង​ ​មាន​កិច្ច​ ​ដែល​សង្ឃ​ត្រូវ​ធ្វើ​ ​ជា​កំណើត​ ​មាន​កិច្ច​ដែល​សង្ឃ​ត្រូវ​ធ្វើជា​ដែន​ ​មាន​កិច្ច​ ​ដែល​សង្ឃ​ត្រូវ​ធ្វើជា​អង្គ​ ​មាន​កិច្ច​ដែល​សង្ឃ​ត្រូវ​ធ្វើជា​សមុដ្ឋាន​។​ ​វិវាទាធិករណ៍​ ​មាន​អ្វី​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​អ្វី​ជាហេតុ​ឲ្យ​កើតឡើង​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​ ​មាន​អ្វី​ជា​អង្គ​ ​មាន​អ្វី​ជាស​មុ​ដ្ឋាន​។​ ​អនុ​វា​ទា​ធិ​ករណ៍​។​បេ​។​ ​អាប​ត្តា​ធិ​ករណ៍​ ​កិ​ច្ចា​ធិ​ករណ៍​ ​មាន​អ្វី​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​អ្វី​ជាហេតុ​ឲ្យ​កើតឡើង​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​ ​មាន​អ្វី​ជា​អង្គ​ ​មាន​អ្វី​ជាស​មុ​ដ្ឋាន​។​ ​វិវាទាធិករណ៍​ ​មានហេតុ​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មានហេតុ​ ​ជាហេតុ​ឲ្យ​កើតឡើង​ ​មានហេតុ​ជា​កំណើត​ ​មានហេតុ​ជា​ដែន​ ​មានហេតុ​ជា​អង្គ​ ​មានហេតុ​ជាស​មុ​ដ្ឋាន​។​ ​អនុ​វា​ទា​ធិ​ករណ៍​។​បេ​។​ ​អាប​ត្តា​ធិ​ករណ៍​ ​កិ​ច្ចា​ធិ​ករណ៍​ ​មានហេតុ​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មានហេតុ​ជាហេតុ​ឲ្យ​កើតឡើង​ ​មានហេតុ​ជា​កំណើត​ ​មានហេតុ​ជា​ដែន​ ​មានហេតុ​ជា​អង្គ​ ​មានហេតុ​ជាស​មុ​ដ្ឋាន​។​ ​វិវាទាធិករណ៍​ ​មាន​អ្វី​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​អ្វី​ជាហេតុ​ឲ្យ​កើតឡើង​ ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636803490178508485
ទៅកាន់ទំព័រ៖