ព្រះត្រៃបិដក ភាគ ១៣
[១៤១] សតិវិន័យ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា សតិវិន័យ (ក៏មាន) ក្នុងទីនោះដែរ។ អមូឡ្ហវិន័យ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា អមូឡ្ហវិន័យ (ក៏មាន) ក្នុងទីនោះដែរ។ បដិញ្ញាតករណៈ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា បដិញ្ញាតករណៈ (ក៏មាន) ក្នុងទីនោះដែរ។ យេភុយ្យសិកា (មាន)ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា យេភុយ្យសិកា (ក៏មាន) ក្នុងទីនោះដែរ។ តស្សបាបិយសិកា (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា តស្សបាបិយសិកា (ក៏មាន) ក្នុងទីនោះដែរ។ តិណវត្ថារកៈ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា តិណវត្ថារកៈ (ក៏មាន) ក្នុងទីនោះដែរ។
[១៤២] ក្នុងសម័យណា អធិករណ៍រម្ងាប់ដោយសម្មុខាវិន័យ និងសតិវិន័យ សតិវិន័យ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះ សម្មុខាវិន័យ (មាន) ក្នុងទីណា សតិវិន័យ (ក៏មាន) ក្នុងទីនោះដែរ អមូឡ្ហវិន័យ មិនមានក្នុងទីនោះទេ បដិញ្ញាតករណៈ មិនមានក្នុងទីនោះទេ
ID: 636803494296974047
ទៅកាន់ទំព័រ៖