ព្រះត្រៃបិដក ភាគ ១៣
សម្មុខាវិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និងតិណវត្ថារកៈ ធម៌ទាំងនេះ លាយច្រឡំគ្នា ឬមិនលាយច្រឡំគ្នាទេ មួយទៀត លោកចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្តឲ្យផ្សេងគ្នាបានឬទេ។ ឆ្លើយថា សម្មុខាវិន័យ និងសតិវិន័យ ធម៌ទាំងនេះ លាយច្រឡំគ្នា មិនមែនផ្សេងគ្នាទេ មួយទៀត លោកមិនបានចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្តឲ្យផ្សេងពីគ្នាទេ។ សម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និងបដិញ្ញាតករណៈ សម្មុខាវិន័យ និងយេភុយ្យសិកា សម្មុខាវិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និងតិណវត្ថារកៈ ធម៌ទាំងនេះ លាយច្រឡំគ្នា មិនមែនមិនលាយច្រឡំគ្នាទេ មួយទៀត លោកមិនបានចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្តឲ្យផ្សេងពីគ្នាទេ។
[១៤៤] សម្មុខាវិន័យ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ
ID: 636803495069308222
ទៅកាន់ទំព័រ៖