ព្រះត្រៃបិដក ភាគ ១៣
នូវសង្ឃកម្ម គឺតស្សបាបិយសិកា។បេ។ ការធ្វើញត្តិ ការបញ្ឈប់ញត្តិ ការចូលទៅធ្វើដោយខ្លួនឯង ការបង្គាប់ឲ្យគេចូលទៅធ្វើ ការទទួលបង្គាប់ ការមិនហាមឃាត់នូវសង្ឃកម្ម គឺតិណវត្ថារកៈ។ នេះជាសមុដ្ឋាន៣៦ របស់សមថៈ៧។
[១៤៦] សម្មុខាវិន័យ និងសតិវិន័យ ធម៌ទាំងនេះ មានអត្ថផ្សេងៗគ្នា មានព្យញ្ជនៈផ្សេងៗគ្នា ឬក៏មានអត្ថជាមួយគ្នា ផ្សេងគ្នាតែព្យញ្ជនៈប៉ុណ្ណោះទេ។ សម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និងបដិញ្ញាតករណៈ សម្មុខាវិន័យ និងយេភុយ្យសិកា សម្មុខាវិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និងតិណវត្ថារកៈ ធម៌ទាំងនេះ មានអត្ថផ្សេងៗគ្នា មានព្យញ្ជនៈផ្សេងៗគ្នា ឬក៏មានអត្ថជាមួយគ្នា ផ្សេងគ្នាតែព្យញ្ជនៈប៉ុណ្ណោះទេ។ សម្មុខាវិន័យ និងសតិវិន័យ ធម៌ទាំងនេះ មានអត្ថក៏ផ្សេងៗគ្នា មានព្យញ្ជនៈក៏ផ្សេងៗគ្នាដែរ។ សម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និងបដិញ្ញាតករណៈ សម្មុខាវិន័យ និងយេភុយ្យសិកា សម្មុខាវិន័យ
ID: 636803496487969365
ទៅកាន់ទំព័រ៖