ព្រះត្រៃបិដក ភាគ ១៣
បុគ្គលដែលឥតសេចក្តីខ្មាស សូម្បីពោលពាក្យច្រើនក្តី (វិន័យធរ) គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញា ដែលជាប់មកជាមួយនឹងវត្តប្រតិបត្តិរបស់បុគ្គលនោះ។
[១៥៣] សួរថា អលជ្ជីបុគ្គល តើដូចម្តេច សេចក្តីប្តេជ្ញាមិនលូតលាស់ដល់បុគ្គលណា ខ្ញុំសួរចំពោះបុគ្គលនុ៎ះ ដូច្នេះថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អលជ្ជីបុគ្គល។ ឆ្លើយថា បុគ្គលមានចិត្តក្លែង ត្រូវអាបត្តិ រួចបិទបាំងអាបត្តិទុកក្តី លុះតាមអំណាចអគតិក្តី បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អលជ្ជីបុគ្គល។
[១៥៤] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះហៅថា អលជ្ជីបុគ្គល ប៉ុន្តែខ្ញុំសូមសួររកបុគ្គលដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា លជ្ជីបុគ្គល។ ឆ្លើយថា បុគ្គលមិនក្លែងឲ្យត្រូវអាបត្តិ មិនបានបិទបាំងអាបត្តិ
ID: 636803499115479650
ទៅកាន់ទំព័រ៖