ព្រះត្រៃបិដក ភាគ ១៣
ដោយហេតុណា លោកបានឮដូចម្តេច លោកបានឮហេតុដូចម្តេច លោកបានឮក្នុងកាលណា លោកបានឮក្នុងទីណា លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិបារាជិក លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិសង្ឃាទិសេស លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិថុល្លច្ច័យ លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិបាចិត្តិយៈ លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិបាដិទេសនីយៈ លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិទុក្កដ លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិទុព្ភាសិត លោកបានឮពាក្យភិក្ខុ លោកបានឮពាក្យភិក្ខុនី លោកបានឮពាក្យសិក្ខមានា លោកបានឮពាក្យសាមណេរ លោកបានឮពាក្យសាមណេរី លោកបានឮពាក្យឧបាសក លោកបានឮពាក្យឧបាសិកា លោកបានឮពាក្យពួកស្តេច លោកបានឮពាក្យពួករាជមហាមាត្រ លោកបានឮពាក្យពួកតិរ្ថិយ លោកបានឮពាក្យសាវ័កតិរ្ថិយឬ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនបានចោទភិក្ខុនេះដោយោបានឮទេ ខ្ញុំចោទដោយត្រឹមតែសេចក្តីរង្កៀស។ ត្រូវវិន័យធរសួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ លោកចោទភិក្ខុនេះ ដោយសេចក្តីរង្កៀសដោយហេតុណា លោករង្កៀសដូចម្តេច លោករង្កៀសអំពីហេតុអ្វី លោករង្កៀសក្នុងកាលណា លោករង្កៀសក្នុងទីណា លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិបារាជិក លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិ
ID: 636803500864339679
ទៅកាន់ទំព័រ៖