ព្រះត្រៃបិដក ភាគ ១៣
ចាកដោយកាយ១ ចេញចាកដោយវាចា១។ បរិវាសមាន២យ៉ាងគឺ បដិច្ឆន្នបរិវាស១ អប្បដិច្ឆន្នបរិវាស១។ បរិវាសមាន២យ៉ាងដទៃទៀតគឺ សុទ្ធន្តបរិវាស១ សមោធានបរិវាស១។ មានត្តមាន២យ៉ាងគឺ បដិច្ឆន្នមានត្ត១ អប្បដិច្ឆន្នមានត្ត១។ មានត្តមាន២យ៉ាងដទៃទៀតគឺ បក្ខមានត្ត១ សមោធានមានត្ត១។ ការដាច់រាត្រីរបស់បុគ្គល២ពួក គឺ ភិក្ខុកំពុងនៅបរិវាស១ ភិក្ខុកំពុងប្រព្រឹត្តមានត្ត១។
[៣៣] ការមិនអើពើមាន២យ៉ាងគឺ មិនអើពើនឹងបុគ្គល១ មិនអើពើនឹងធម៌១។ អំបិលមាន២បែបគឺ អំបិលកើតឯង១ អំបិលកើតអំពីជាតិដីប្រៃ១។ អំបិលមាន២យ៉ាងដទៃទៀតគឺ អំបិលកើតពីទឹកសមុទ្រ១ អំបិលខ្មៅ១។ អំបិលមាន២យ៉ាងដទៃទៀតគឺ អំបិលសិន្ធវៈ (អំបិលមានសម្បុរស ដុះលើភ្នំ)១ អំបិលឧព្ភិទៈ (អំបិលដុះជាពន្លកៗឡើងពីផែនដី)១។ អំបិលមាន២យ៉ាងដទៃទៀតគឺ អំបិលឈ្មោះរោមកៈ (អំបិលកើតក្នុងរោមជនបទ)១ អំបិលឈ្មោះបក្ខល្លកៈ (អំបិលកើតពីទឹកក្បុង ដែលធ្វើអំពីស្រូវដំណើប)១។ បរិភោគមាន២គឺ អព្ភន្តរបរិភោគ
ID: 636803448799061716
ទៅកាន់ទំព័រ៖