ព្រះត្រៃបិដក ភាគ ១៣
[១៧៤] ពាក្យថា ត្រូវស្គាល់និទាន គឺត្រូវស្គាល់និទានរបស់បារាជិកទាំង៨ ស្គាល់និទានរបស់សង្ឃាទិសេស២៣ ស្គាល់និទានរបស់អនិយតៈទាំង២ ស្គាល់និទានរបស់និស្សគ្គិយៈទាំង៤២ ស្គាល់និទានរបស់បាចិត្តិយៈ១៨៨ ស្គាល់និទានរបស់បាដិទេសនីយៈទាំង១២ ស្គាល់និទានរបស់ទុក្កដទាំងឡាយ ស្គាល់និទានរបស់ទុព្ភាសិតទាំងឡាយ។
[១៧៥] ពាក្យថា ត្រូវស្គាល់អាការ គឺត្រូវស្គាល់សង្ឃដោយអាការ ស្គាល់គណៈដោយអាការ ស្គាល់បុគ្គលដោយអាការ ស្គាល់អ្នកចោទដោយអាការ ស្គាល់អ្នកជាប់ចោទដោយអាការ។ ពាក្យថា ត្រូវស្គាល់សង្ឃដោយអាការ គឺត្រូវស្គាល់សង្ឃដោយអាការយ៉ាងនេះថា សង្ឃនេះអាចនឹងរម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ឬមិនអាចរម្ងាប់បានទេ។ ពាក្យថា ត្រូវស្គាល់គណៈ ដោយអាការ គឺស្គាល់គណៈ ដោយអាការយ៉ាងនេះថា គណៈនេះ អាចនឹងរម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ឬ
ID: 636804064143197387
ទៅកាន់ទំព័រ៖