ព្រះត្រៃបិដក ភាគ ១៣
សំដែងនូវធម៌ ថាមិនមែនជាធម៌ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ សំដែងនូវពាក្យដែលព្រះតថាគតមិនបានសំដែង មិនបានពោល ថាជាពាក្យដែលព្រះតថាគតបានសំដែង បានពោល សំដែងនូវពាក្យដែលព្រះតថាគត បានសំដែង បានពោល ថាជាពាក្យដែលព្រះតថាគត មិនបានសំដែង មិនបានពោល សំដែងនូវកិច្ចវត្តដែលព្រះតថាគតមិនបានសន្សំមក ថាព្រះតថាគតធ្លាប់សន្សំមក សំដែងនូវកិច្ចវត្ត ដែលព្រះតថាគតធ្លាប់សន្សំមក ថាព្រះតថាគតមិនបានសន្សំមក សំដែងនូវសិក្ខាបទ ដែលព្រះតថាគតមិនបានបញ្ញត្ត ថាព្រះតថាគតបានបញ្ញត្ត សំដែងនូវសិក្ខាបទ ដែលព្រះតថាគតបានបញ្ញត្ត ថាព្រះតថាគតមិនបានបញ្ញត្ត សំដែងនូវអនាបត្តិ ថាជាអាបត្តិ សំដែងនូវអាបត្តិ ថាជាអនាបត្តិ សំដែងនូវលហុកាបត្តិ ថាជាគរុកាបត្តិ សំដែងនូវគរុកាបត្តិ ថាជាលហុកាបត្តិ សំដែងនូវសាវសេសាបត្តិ ថាជាអនវសេសាបត្តិ សំដែងនូវអនវសេសាបត្តិ ថាជាសាវសេសាបត្តិ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ដូច្នេះ ព្រោះអនុគ្រោះដល់បុគ្គលនោះៗ ព្រោះកិរិយារក្សាដល់បុគ្គលនោះៗ ភិក្ខុជាវិន័យធរ កាលដែលលុះឆន្ទាគតិ ដោយវត្ថុទាំងឡាយ១៨ប្រការនេះ
ID: 636804065450772176
ទៅកាន់ទំព័រ៖