ព្រះត្រៃបិដក ភាគ ១៣
កាលសំដែងនូវពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ថាជាពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវកិច្ចវត្ត ដែលព្រះតថាគតមិនបានសន្សំមក ថាជាកិច្ចវត្ត ដែលព្រះតថាគតមិនបានសន្សំមក ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវកិច្ចវត្ត ដែលព្រះតថាគតបានសន្សំមក ថាជាកិច្ចវត្ត ដែលព្រះតថាគតបានសន្សំមក ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវសិក្ខាបទ ដែលព្រះតថាគត មិនបានបញ្ញត្ត ថាព្រះតថាគតមិនបានបញ្ញត្ត ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវសិក្ខាបទ ដែលព្រះតថាគត ទ្រង់បញ្ញត្ត ថាព្រះតថាគត ទ្រង់បញ្ញត្ត ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវអនាបត្តិ ថាជាអនាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវអាបត្តិ ថាជាអាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវលហុកាបត្តិ ថាជាលហុកាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវគរុកាបត្តិ ថាជាគរុកាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវសាវសេសាបត្តិ ថាជាសាវសេសាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវអនវសេសាបត្តិ ថាជាអនវសេសាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ
ID: 636804067655338270
ទៅកាន់ទំព័រ៖