ព្រះត្រៃបិដក ភាគ ១៣
សំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល ភិក្ខុសំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល ដោយអាការយ៉ាងនេះ។
[១៩៤] សួរថា ភិក្ខុញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លាក្នុងទីដែលគួរជ្រះថ្លា តើដូចម្តេច។ ឆ្លើយថា ភិក្ខុកាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លាក្នុងទីដែលគួរជ្រះថ្លា កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លាក្នុងទីដែលគួរជ្រះថ្លា ភិក្ខុញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ដោយអាការយ៉ាងនេះ។
[១៩៥] សួរថា ភិក្ខុមើលងាយនូវពួកភិក្ខុដទៃ ដោយគិតថា អាត្មាអញ បានបក្ខពួកហើយ តើដូម្តេច។ ឆ្លើយថា ភិក្ខុពួកមួយ ក្នុងសាសនានេះ ជាអ្នកបានបក្ខពួក បានបរិវារ មានបក្ខពួក មានញាតិ ហើយមើលងាយបុគ្គលនោះថា បុគ្គលនេះ មិនបានបក្ខពួក មិនបានបរិវារ គ្មានបក្ខពួក គ្មានញាតិទេ ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ
ID: 636804069195376355
ទៅកាន់ទំព័រ៖