ព្រះត្រៃបិដក ភាគ ១៣
សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុមើលងាយភិក្ខុខ្ចីជាង ដោយគិតថា អាត្មាអញ ជាថេរៈចាស់ជាង ដោយអាការយ៉ាងនេះ។
[១៩៨] ពាក្យថា កុំពោលនូវហេតុដែលមិនទាន់មកដល់ គឺកុំនិយាយនូវពាក្យដែលមិនទាន់ធ្លាក់ដល់មក។ ពាក្យថា កុំគប្បីញុំាងហេតុ ដែលដល់មកហើយ ឲ្យសាបសូន្យចាកធម៌ ចាកវិន័យ គឺបានដល់សង្ឃ ដែលប្រជុំគ្នាដើម្បីសេចក្តីណា កុំគប្បីញុំាងសេចក្តីនោះ ឲ្យសាបសូន្យចាកធម៌ ចាកវិន័យឡើយ។
[១៩៩] ពាក្យថា ដោយធម៌ណា គឺដោយវត្ថុដែលពិតប្រាកដ។ ពាក្យថា ដោយវិន័យណា គឺដាស់តឿនក្រើនរំលឹក។ ពាក្យថា ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាណា គឺដោយញត្តិសម្បទាន និងអនុស្សាវនសម្បទា។ ពាក្យថា អធិករណ៍រម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាណា គប្បីរម្ងាប់អធិករណ៍នោះ ដោយធម៌នោះៗ សេចក្តីថា វិន័យធរគប្បីសួរអ្នកចោទថា ម្នាលអាវុសោ លោកឃាត់បវារណារបស់ភិក្ខុនោះ ដោយហេតុណា
ID: 636804069927868251
ទៅកាន់ទំព័រ៖