ព្រះត្រៃបិដក ភាគ ១៣
ឃាត់ដោយបានរង្កៀសផង។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទយ៉ាងនេះថា ម្នាលអាវុសោ លោកឃាត់បវារណារបស់ភិក្ខុនេះ ដោយបានឃើញ ដោយហេតុណា លោកបានឃើញដូចម្តេចខ្លះ លោកបានឃើញអំពីហេតុដូចម្តេច លោកបានឃើញពីកាលណា លោកបានឃើញក្នុងទីណា កាលភិក្ខុនេះត្រូវអាបត្តិបារាជិក លោកបានឃើញដែរឬ កាលត្រូវសង្ឃាទិសេស លោកបានឃើញដែរឬ កាលត្រូវថុល្លច្ច័យ លោកបានឃើញដែរឬ កាលត្រូវបាចិត្តិយៈ លោកបានឃើញដែរឬ កាលត្រូវបាដិទេសនីយៈ លោកបានឃើញដែរឬ កាលត្រូវទុក្កដ លោកបានឃើញដែរឬ កាលត្រូវទុព្ភាសិត លោកបានឃើញដែរឬ ចុះលោកនៅក្នុងទីណា ចំណែកភិក្ខុនេះ នៅត្រង់ទីណា លោកកំពុងធ្វើអ្វី ភិក្ខុនេះកំពុងធ្វើអ្វី។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនបានឃាត់បវារណារបស់ភិក្ខុនេះ ដោយបានឃើញទេ ខ្ញុំឃាត់បវារណាដោយគ្រាន់តែបានឮទេ។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ អ្នកឃាត់បវារណារបស់ភិក្ខុនេះ ដោយបានឮ ដោយហេតុណា លោកបានឮដូចម្តេចខ្លះ លោកបានឮដោយហេតុដូចម្តេច លោកបានឮពីកាលណា លោកបានឮក្នុងទីណា លោកបានឮថា ភិក្ខុនេះត្រូវបារាជិក ឬលោកបានឮថា ភិក្ខុនេះ ត្រូវសង្ឃាទិសេស លោកបានឮថា ភិក្ខុនេះត្រូវថុល្លច្ច័យ
ID: 636804070533522893
ទៅកាន់ទំព័រ៖