ព្រះត្រៃបិដក ភាគ ១៣

 [​២០១​]​ ​ត្រង់​ពាក្យ​ថា​ ​អ្នក​បានឃើញ​ដូចម្តេច​ ​គឺ​បាន​ដល់​ពាក្យសួរ​ថាដូចម្តេច​ ​ត្រង់​ពាក្យ​ថា​ ​អ្នក​បានឃើញ​អំពី​ហេតុ​ដូចម្តេច​ ​គឺ​បាន​ដល់​ពាក្យសួរ​ថាដូចម្តេច​ ​ត្រង់​ពាក្យ​ថា​ ​អ្នក​បានឃើញ​ពីកាលណា​ ​គឺ​បាន​ដល់​ពាក្យសួរ​ថាដូចម្តេច​ ​ត្រង់​ពាក្យ​ថា​ ​អ្នក​បានឃើញ​ក្នុង​ទីណា​ ​គឺ​បាន​ដល់​ពាក្យសួរ​ថាដូចម្តេច​។​
 [​២០២​]​ ​ត្រង់​ពាក្យ​ដែល​ថា​ ​បានឃើញ​ដូចម្តេច​ ​គឺ​បាន​ដល់​វត្ថុ​បុច្ឆា១​ ​វិបត្តិ​បុច្ឆា១​ ​អាបត្តិ​បុច្ឆា១​ ​អជ្ឈាចារ​បុច្ឆា១​។​ ​ត្រង់​ពាក្យ​ថា​ ​វត្ថុ​បុច្ឆា​ ​គឺ​បាន​ដល់​ពាក្យសួរ​ ​អំពី​វត្ថុ​នៃ​បារាជិក៨​ ​សួរ​វត្ថុ​នៃ​សង្ឃាទិសេស២៣​ ​សួរ​វត្ថុ​នៃ​អនិយតៈ២​ ​សួរ​វត្ថុ​នៃ​និ​ស្ស​គ្គិ​យៈ៤២​ ​សួរ​វត្ថុ​នៃ​បាចិត្តិយៈ១៨៨​ ​សួរ​វត្ថុ​នៃ​បាដិទេសនីយៈ១២​ ​សួរ​វត្ថុ​នៃ​ទុក្កដ​ទាំងឡាយ​ ​សួរ​វត្ថុ​នៃ​ទុព្ភាសិត​ទាំងឡាយ​។​ ​ត្រង់​ពាក្យ​ថា​ ​វិបត្តិ​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​អំពី​សីលវិបត្តិ​ ​សួរ​អំពី​អាចារ​វិបត្តិ​ ​សួរ​អំពី​ទិដ្ឋិ​វិបត្តិ​ ​សួរ​អំពី​អាជីវ​វិបត្តិ​។​ ​ត្រង់​ពាក្យ​ថា​ ​អាបត្តិ​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​អំពី​អាបត្តិ​បារាជិក​ ​សួរ​អំពី​អាបត្តិ​សង្ឃាទិសេស​ ​សួរ​អំពី​អាបត្តិ​ថុល្លច្ច័យ​ ​សួរ​អំពី​អាបត្តិ​បាចិត្តិយៈ​ ​សួរ​អំពី​អាបត្តិ​បាដិទេសនីយៈ​ ​សួរ​អំពី​អាបត្តិ​ទុក្កដ​ ​សួរ​អំពី​អាបត្តិ​ទុព្ភាសិត​។​ ​ត្រង់​ពាក្យ​ថា​ ​អជ្ឈាចារ​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​អំពី​ការ​ប្រសព្វ​របស់​ជ​នពីរៗ​នាក់​។​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636804071682738624
ទៅកាន់ទំព័រ៖