ព្រះត្រៃបិដក ភាគ ១៣

 [​២០៥​]​ ​ត្រង់​ពាក្យ​ថា​ ​លោក​បានឃើញ​ក្នុង​ទីណា​ ​គឺ​បាន​ដល់​ឋាន​បុច្ឆា១​ ​ភូមិ​បុច្ឆា១​ ​ឱកាស​បុច្ឆា១​ ​បទេស​បុច្ឆា១​។​ ​ត្រង់​ពាក្យ​ថា​ ​ឋាន​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​អំពី​ភូមិ​ ​ប្រឋពី​ ​ធរណី​ ​ឬ​ផែនដី​។​ ​ត្រង់​ពាក្យ​ថា​ ​ភូមិ​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​អំពី​ភូមិ​ ​ភ្នំ​ ​ថ្ម​ ​ឬ​ប្រាសាទ​។​ ​ត្រង់​ពាក្យ​ថា​ ​ឱកាស​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​អំពី​ឱកាស​ ​ខាងកើត​ ​ឱកាស​ខាងលិច​ ​ឱកាស​ខាងជើង​ ​ឱកាស​ខាងត្បូង​។​ ​ត្រង់​ពាក្យ​ថា​ ​បទេស​បុច្ឆា​នោះ​ ​គឺ​បាន​ដល់​ពាក្យសួរ​អំពី​ប្រទេស​ខាងកើត​ ​ឬប្រទេស​ខាងលិច​ ​ប្រទេស​ខាងជើង​ ​ឬប្រទេស​ខាងត្បូង​។​

​ចប់​ ​មហា​សង្គាម​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​មហា​សង្គាម​នោះ​ ​ដូច្នេះ​


​[​២០៦​]​ ​និយាយ​អំពី​ភិក្ខុ​ត្រូវ​ស្គាល់​វត្ថុ១​ ​ស្គាល់​និទាន១​ ​ស្គាល់​អាការ១​ ​ស្គាល់​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង១​ ​ស្គាល់​កម្ម​ដែល​គួរ​ធ្វើ​ ​និង​មិន​គួរ​ធ្វើ១​ ​ស្គាល់​កម្ម១​ ​ស្គាល់​អធិករណ៍១​ ​ស្គាល់​សមថៈ១​ ​មិន​លំអៀង​ទៅ​ខាង​ឆន្ទាគតិ១​ ​ទោសាគតិ១​ ​មោហាគតិ១​ ​ភយាគតិ១​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636804072352276919
ទៅកាន់ទំព័រ៖