ព្រះត្រៃបិដក ភាគ ១៣
មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែនកើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ មានបយោគជាដើមចម មានបយោគជាទីតាំងឡើង មានបយោគជាកំណើត មានបយោគជាដែនកើត មានបយោគជាអង្គ មានបយោគជាសមុដ្ឋាន។ បច្ចុទ្ធារៈ មានបុព្វករណៈជាដើមចម មានបុព្វករណៈជាទីតាំងឡើង មានបុព្វករណៈជាកំណើត មានបុព្វករណៈជាដែនកើត មានបុព្វករណៈជាអង្គ មានបុព្វករណៈជាសមុដ្ឋាន។ អធិដ្ឋាន មានបច្ចុទ្ធារៈ ជាដើមចម មានបច្ចុទ្ធារៈជាទីតាំងឡើង មានបច្ចុទ្ធារៈជាកំណើត មានបច្ចុទ្ធារៈជាដែនកើត មានបច្ចុទ្ធារៈជាអង្គ មានបច្ចុទ្ធារៈជាសមុដ្ឋាន។ ការក្រាល មានអធិដ្ឋាន ជាដើមចម មានអធិដ្ឋានជាទីតាំងឡើង មានអធិដ្ឋានជាកំណើត មានអធិដ្ឋានជាដែនកើត មានអធិដ្ឋានជាអង្គ មានអធិដ្ឋានជាសមុដ្ឋាន។ មាតិកា និងបលិពោធ មានការក្រាលជាដើមចម មានការក្រាលជាទីតាំងឡើង មានការក្រាលជាកំណើត មានការក្រាលជាដែនកើត មានការក្រាលជាអង្គ មានការក្រាលជាសមុដ្ឋាន។ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានវត្ថុជាដើមចម មានវត្ថុជាទីតាំងឡើង មានវត្ថុជាកំណើត មានវត្ថុជាដែនកើត
ID: 636804075597332526
ទៅកាន់ទំព័រ៖