ព្រះត្រៃបិដក ភាគ ១៣
មិនចេះអានិសង្ស១។ បុគ្គលដែលប្រកបដោយអង្គ៨នេះ មិនគួរនឹងក្រាលកឋិនបានឡើយ។ បុគ្គលដែលប្រកបដោយអង្គ៨ គឺអ្វីខ្លះ ដែលគួរក្រាលកឋិនបាន។ បុគ្គលអ្នកក្រាលចេះបុព្វករណៈ១ ចេះបច្ចុទ្ធារៈ១ ចេះអធិដ្ឋាន១ ចេះក្រាល១ ចេះមាតិកា១ ចេះបលិពោធ១ ចេះវិធីដកកឋិន១ ចេះអានិសង្ស១។ បុគ្គលប្រកបដោយអង្គទាំង៨នេះឯង ទើបគួរក្រាលកឋិនបាន។
[២២៦] ការក្រាលកឋិនមិនឡើង មានដល់បុគ្គលប៉ុន្មានពួក ការក្រាលកឋិនឡើង មានដល់បុគ្គលប៉ុន្មានពួក។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួក ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួក។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួក ដូចម្តេច។ បុគ្គលឋិតនៅក្រៅសីមា អនុមោទនា១ បុគ្គលដែលអនុមោទនា មិនបានបញ្ចេញវាចា១ បុគ្គលដែលបញ្ចេញវាចា តែមិនឲ្យបុគ្គលដទៃដឹងច្បាស់១។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួកនេះ។ ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួកដូចម្តេច។ បុគ្គលឋិតនៅក្នុងសីមា អនុមោទនា១
ID: 636804076857294592
ទៅកាន់ទំព័រ៖