ព្រះត្រៃបិដក ភាគ ១៣

ក៏​គប្បី​ដក​ស្បង់​ចាស់​ចេញ​ ​អធិដ្ឋាន​ស្បង់​ថ្មី​ឡើង​ ​គប្បី​បញ្ចេញវាចា​ថា​ ​ខ្ញុំ​ក្រាលកឋិន​ដោយ​ស្បង់​នេះ​។​ ​ភិក្ខុ​អ្នក​ក្រាលកឋិន​នោះ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ធ្វើ​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ផ្គង​អញ្ជលី​ឡើង​ពោល​ដូច្នេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​កឋិន​របស់​សង្ឃ​ ​ខ្ញុំ​បាន​ក្រាល​ហើយ​ ​ការ​ក្រាលកឋិន​ ​(​នេះ​)​ ​សឹង​ប្រកបដោយ​ធម៌​ ​សូម​លោកម្ចាស់​ទាំងឡាយ​ ​ទទួល​អនុមោទនា​ចុះ​។​ ​ពួក​ភិក្ខុ​ជា​អ្នក​អនុមោទនា​នោះ​ ​ត្រូវ​ធ្វើ​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ផ្គង​អញ្ជលី​ឡើង​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​កឋិន​របស់​សង្ឃ​ ​លោក​ដ៏​មាន​អាយុ​បាន​ក្រាល​ហើយ​ ​ការ​ក្រាលកឋិន​ ​(​នេះ​)​ ​ប្រកបដោយ​ធម៌​ ​យើង​រាល់គ្នា​ ​សូម​អនុមោទនា​។​ ​ភិក្ខុ​អ្នក​ក្រាលកឋិន​នោះ​ ​ចូល​ទៅ​រក​ភិក្ខុ​ច្រើន​រូប​ ​ធ្វើ​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ផ្គង​អញ្ជលី​ឡើង​ ​រួច​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ដ៏​ចំរើន​ ​កឋិន​របស់​សង្ឃ​ ​ខ្ញុំ​បាន​ក្រាល​ហើយ​ ​ការ​ក្រាលកឋិន​ ​(​នេះ​)​ ​ប្រកបដោយ​ធម៌​ ​សូម​លោកម្ចាស់​រាល់​អង្គ​ ​ទទួល​អនុមោទនា​ចុះ​។​ ​ពួក​ភិក្ខុ​ជា​អ្នក​អនុមោទនា​នោះ​ ​គប្បី​ធ្វើ​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ផ្គង​អញ្ជលី​ឡើង​ ​រួច​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​កឋិន​របស់​សង្ឃ​ ​លោក​បាន​ក្រាល​ហើយ​ ​ការ​ក្រាលកឋិន​ ​(​នេះ​)​ ​ប្រកបដោយ​ធម៌​ ​យើង​រាល់គ្នា​ ​សូម​អនុមោទនា​។​ ​ភិក្ខុ​អ្នក​ក្រាលកឋិន​នោះ​ ​គប្បី​ចូល​ទៅ​រក​ភិក្ខុ១រូប​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636804078221292608
ទៅកាន់ទំព័រ៖