ព្រះត្រៃបិដក ភាគ ១៣
សំដែងបាតិមោក្ខបាន។ ព្រោះថា សង្ឃក៏សំដែងបាតិមោក្ខមិនបាន គណៈក៏សំដែងបាតិមោក្ខមិនបាន បុគ្គល ទើបសំដែងបាតិមោក្ខបាន បាតិមោក្ខ សង្ឃសំដែងមិនបាន បាតិមោក្ខ គណៈសំដែងមិនបានទេ បាតិមោក្ខ បុគ្គលទើបសំដែងបាន។ ប៉ុន្តែ បាតិមោក្ខឈ្មោះថា សង្ឃបានសំដែង បាតិមោក្ខ ឈ្មោះថា គណៈបានសំដែង បាតិមោក្ខឈ្មោះថា បុគ្គលបានសំដែង ព្រោះសង្ឃព្រមព្រៀងគ្នា គណៈក៏ព្រមព្រៀងគ្នា បុគ្គលជាអ្នកសំដែង (យ៉ាងណាមិញ)។ ការក្រាលកឋិន ក៏យ៉ាងនោះដែរ សង្ឃក្រាលកឋិន មិនឡើងទេ គណៈក្រាលកឋិន មិនឡើងទេ បុគ្គលក្រាលកឋិន ទើបឡើង ប៉ុន្តែកឋិនក៏ឈ្មោះថា សង្ឃបានក្រាល កឋិនក៏ឈ្មោះថា គណៈបានក្រាល កឋិនក៏ឈ្មោះថា បុគ្គលបានក្រាល ព្រោះសង្ឃបានអនុមោទនា គណៈបានអនុមោទនា បុគ្គលបានក្រាល។
[២៣២] ការដោះកឋិន មានការចៀសចេញទៅជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។
ID: 636804078824517110
ទៅកាន់ទំព័រ៖