ព្រះត្រៃបិដក ភាគ ១៣

ដោះ​ខាងក្នុង​សីមា​ក៏​មាន​ ​ដោះ​ខាងក្រៅ​សីមា​ក៏​មាន​ ​មាន៤យ៉ាង​ ​គឺ​មានការ​ធ្វើ​ចីវរ​សម្រេច​ ​ជា​កំណត់១​ ​មាន​សេចក្តី​សន្និដ្ឋាន​ ​ជា​កំណត់១​ ​មានការ​វិនាស​ចីវរ​ ​ជា​កំណត់១​ ​មានការ​អស់​សេចក្តី​សង្ឃឹម​ ​ជា​កំណត់១​។​
 [​២៤២​]​ ​ការ​ដោះ​កឋិន​ ​កើត​ព្រមគ្នា​ ​រលត់​ព្រមគ្នា​ ​មាន​ប៉ុន្មាន​ប្រការ​ ​ការ​ដោះ​កឋិន​ ​កើត​ព្រមគ្នា​ ​រលត់​ផ្សេងគ្នា​ ​មាន​ប៉ុន្មាន​ប្រការ​។​ ​ការ​ដោះ​កឋិន​ ​កើត​ព្រមគ្នា​ ​រលត់​ព្រមគ្នា​ ​មាន២ប្រការ​ ​គឺ​សង្ឃ​សូត្រ​ដក​ក្នុង​ចន្លោះ១​ ​ដោះ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ១​។​ ​ការ​ដោះ​កឋិន​ ​ក្រៅពី​នេះ​ ​កើត​ព្រមគ្នា​ ​រលត់​ផ្សេងគ្នា​។​

​ចប់​ ​កឋិន​ភេទ​ ​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​កឋិន​ភេទ​នោះ​ ​ដូច្នេះ​


​[​២៤៣​]​ ​និយាយ​អំពី​ពាក្យសួរ​ថា​ ​បុគ្គល​ដូចម្តេច​ ​ដែល​ឈ្មោះថា​ ​បាន​ក្រាលកឋិន​ ​និង​មិនបាន​ក្រាល១​ ​កឋិន​ដែល​ភិក្ខុ​ក្រាល​ឡើង​ ​និង​មិន​ឡើង​ ​ដោយ​អាការ​ដូចម្តេច១​ ​ធម៌១៥ប្រការ១​ ​ធម៌​ដែល​មាន​និទាន​ ​មានហេតុ​ ​មាន​បច្ច័យ១​ ​បុព្វ​ក​រណៈ​ ​សង្គ្រោះ​ដោយ​ធម៌៧យ៉ាង១​ ​មូល​របស់​កឋិន​ជាដើម១​ ​ប្រភេទ​របស់​បុគ្គល​ទាំង៨​ ​គួរ​ក្រាលកឋិន១
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636804081040593863
ទៅកាន់ទំព័រ៖