ព្រះត្រៃបិដក ភាគ ១៣
ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដោយឡែកទៀត មិនគួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបានទេ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាថយពីប្រាំ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបានឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ គួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និងអនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាគ្រប់៥ ឬលើសជាង៥វស្សាឡើងទៅ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង គួរនឹងនៅ ដោយឥតនិស្ស័យ អស់១ជីវិតបាន។
[២៤៥] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ
ID: 636804084428267627
ទៅកាន់ទំព័រ៖