ព្រះត្រៃបិដក ភាគ ១៣

ប្រកបដោយ​ល្បែង​ ​ប្រព្រឹត្តទៅ​តាមវាចា១​ ​ប្រកបដោយ​ល្បែង​ ​ប្រព្រឹត្តទៅ​តាម​កាយ​ ​និង​វាចា១​ ​មាន​សេចក្តី​យល់​ខុស១​ ​មាន​អាជីវ​វិបត្តិ១​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ប្រកបដោយ​អ​នា​ចា​រៈ​ ​ប្រព្រឹត្តទៅ​តាម​កាយ១​ ​ប្រកបដោយ​អ​នា​ចា​រៈ​ ​ប្រព្រឹត្តទៅ​តាមវាចា១​ ​ប្រកបដោយ​អ​នា​ចា​រៈ​ ​ប្រព្រឹត្តទៅ​តាម​កាយ​ ​និង​វាចា១​ ​មានគំនិត​យល់​ខុស១​ ​មាន​អាជីវ​វិបត្តិ១​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ប្រកបដោយ​កិរិយា​បៀតបៀន​ ​ដែល​ប្រព្រឹត្តទៅ​តាម​កាយ១​ ​ប្រកបដោយ​កិរិយា​បៀតបៀន​ ​ដែល​ប្រព្រឹត្តទៅ​តាមវាចា១​ ​ប្រកបដោយ​កិរិយា​បៀតបៀន​ ​ដែល​ប្រព្រឹត្តទៅ​តាម​កាយ​ ​និង​វាចា១​ ​មានគំនិត​យល់​ខុស១​ ​មាន​អាជីវ​វិបត្តិ១​។​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636804085543821433
ទៅកាន់ទំព័រ៖