ព្រះត្រៃបិដក ភាគ ១៣

គឺ​សង្ឃ​បាន​ធ្វើ​កម្ម​ ​ដោយ​អាបត្តិ​ណា​ ​ភិក្ខុ​នោះ​ ​នៅតែ​ត្រូវអាបត្តិ​នោះ១​ ​ភិក្ខុ​ត្រូវអាបត្តិ​ឯទៀត​ ​ប្រហែល​នឹង​អាបត្តិ​នោះ១​ ​ឬ​ត្រូវអាបត្តិ​ដែល​អាក្រក់​ជាង​អាបត្តិ​មុន​នោះ១​ ​ភិក្ខុ​តិះដៀល​កម្ម១​ ​តិះដៀល​សង្ឃ​ ​ជា​អ្នកធ្វើ​កម្ម១​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥ដោយឡែក​ទៀត​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ពោល​តិះដៀល​ព្រះពុទ្ធ១​ ​ពោល​តិះដៀល​ព្រះធម៌១​ ​ពោល​តិះដៀល​ព្រះសង្ឃ១​ ​មានគំនិត​យល់​ខុស១​ ​មាន​អាជីវ​វិបត្តិ១​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​

​ចប់​ ​អ​និស្សិត​វគ្គ​ ​ទី១​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​ ​នៃ​អ​និស្សិត​វគ្គ​ ​នោះ​ដូច្នេះ​


​[​២៤៧​]​ ​និយាយ​អំពី​ភិក្ខុ​មិន​ស្គាល់​ឧបោសថ​ជាដើម១​ ​មិន​ស្គាល់​បវារណា​ជាដើម១​ ​មិន​ស្គាល់​អាបត្តិ១​ ​ភិក្ខុ​មិន​ចេះ​បម្រើ​សិស្ស​ឈឺ១​ ​មិន​ចេះ​បង្រៀន​សិស្ស​ ​ក្នុង​អភិសមាចារិក​វត្ត១​ ​មិន​ខ្មាសបាប១​ ​មិន​ចេះ​ណែនាំ​ក្នុង​អធិសីល១​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636804086185128113
ទៅកាន់ទំព័រ៖