ព្រះត្រៃបិដក ភាគ ១៣

តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​កម្ម១​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​កម្ម​ ​ដល់​ភិក្ខុ​ប្រកបដោយ​អង្គ៥នេះឯង​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​កម្ម​ ​ដល់​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ពោល​តិះដៀល​ព្រះពុទ្ធ១​ ​ពោល​តិះដៀល​ព្រះធម៌១​ ​ពោល​តិះដៀល​ព្រះសង្ឃ១​ ​មានគំនិត​យល់​ខុស១​ ​មាន​អាជីវ​វិបត្តិ១​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​កម្ម​ ​ដល់​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិន​មានខ្មាស​បាប១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​ ​ជា​អ្នកធ្វើ​នូវ​សេចក្តី​ញាំញី​ ​(​អាបត្តិ​តូច​ធំ​)​១​ ​មិន​ធ្វើឲ្យ​ពេញលេញ​ ​ក្នុង​វត្ត​ទាំងឡាយ​ ​និង​សិក្ខា១​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​កម្ម​ ​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​ ​
 [​២៤៩​]​ ​ព្រះ​ឧបាលិ​ក្រាល​បង្គំ​ទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ជា​អ្នក​ចូល​ទៅកាន់​សង្រ្គាម​ ​កាលបើ​ចូល​ទៅ​រក​សង្ឃ​ ​ត្រូវ​តំ​កល់​ធម៌​ប៉ុន្មាន​ទុក​ក្នុង​សន្តាន​ ​សឹម​ចូល​ទៅ​រក​សង្ឃ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ជា​អ្នក​ចូល​ទៅកាន់​សង្គ្រាម​ ​កាលបើ​ចូល​ទៅ​រក​សង្ឃ​ ​ត្រូវ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636804086862356849
ទៅកាន់ទំព័រ៖