ព្រះត្រៃបិដក ភាគ ១៣

 [​២៥០​]​ ​ព្រះ​ឧបាលិ​ក្រាល​បង្គំ​ទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​ពោល​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​នាំ​មិន​ឲ្យ​ជន​ច្រើន​គ្នា​ត្រេកអរ​ផង​ ​នាំ​មិន​ឲ្យ​ជន​ច្រើន​គ្នា​គាប់ចិត្ត​ផង​ ​នាំ​មិន​ឲ្យ​ជន​ច្រើន​គ្នា​ចូលចិត្ត​ផង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ពោល​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​នាំ​មិន​ឲ្យ​ជន​ច្រើន​គ្នា​ត្រេកអរ​ផង​ ​នាំ​មិន​ឲ្យ​ជន​ច្រើន​គ្នា​គាប់ចិត្ត​ផង​ ​នាំ​មិន​ឲ្យ​ជន​ច្រើន​គ្នា​ចូលចិត្ត​ផង​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ជា​អ្នក​និយាយ​ពាក្យ​ប្រកបដោយ​លោភៈ​ជាដើម១​ ​ជា​អ្នកពោល​អាង​អ្នកដទៃ១​ ​ជា​អ្នក​មិន​ឈ្លាស​ក្នុង​ភាសា​ ​និង​វិនិច្ឆ័យ១​ ​ជា​អ្នក​មិន​ចោទ​ភិក្ខុ​ផងគ្នា​ ​ឲ្យ​សមគួរ​តាម​ធម៌​ ​សមគួរ​តាម​វិន័យ​ ​សមគួរ​តាម​អាបត្តិ១​ ​ជា​អ្នក​មិន​កាត់សេចក្តី​ឲ្យ​សមគួរ​តាម​ធម៌​ ​ឲ្យ​សមគួរ​តាម​វិន័យ​ ​ឲ្យ​សមគួរ​តាម​អាបត្តិ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​និយាយ​កណ្តាល​ជំនុំ​សង្ឃ​ ​តែង​នាំ​មិន​ឲ្យ​ជន​ច្រើន​គ្នា​ត្រេកអរ​ផង​ ​នាំ​មិន​ឲ្យ​ជន​ច្រើន​គ្នា​គាប់ចិត្ត​ផង​ ​នាំ​មិន​ឲ្យ​ជន​ច្រើន​គ្នា​ចូលចិត្ត​ផង​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​កាល​និយាយ​កណ្តាល​ជំនុំ​សង្ឃ​ ​តែង​នាំឲ្យ​ជន​ច្រើន​គ្នា​ត្រេកអរ​ផង​ ​នាំឲ្យ​ជន​ច្រើន​គ្នា​គាប់ចិត្ត​ផង​ ​នាំឲ្យ​ជន​ច្រើន​គ្នា​ចូលចិត្ត​ផង​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ជា​អ្នក​មិន​និយាយ​ពាក្យ​ប្រកបដោយ​លោភៈ​ជាដើម១​ ​មិន​ពោល​អាង​អ្នកដទៃ១​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636804087470051607
ទៅកាន់ទំព័រ៖