ព្រះត្រៃបិដក ភាគ ១៣

ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដោយឡែក​ទៀត​ ​ក៏​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ដែរ​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ជា​អ្នក​និយាយ​សង្កត់សង្កិន​គេ១​ ​មិន​សូមឱកាស​ជាមុន​ ​ស្រាប់តែ​និយាយ១​ ​មិន​ចោទ​ភិក្ខុ​ផងគ្នា​ឲ្យ​សមគួរ​តាម​ធម៌​ ​ឲ្យ​សមគួរ​តាម​វិន័យ​ ​ឲ្យ​សមគួរ​តាម​អាបត្តិ១​ ​មិន​កាត់សេចក្តី​ឲ្យ​សមគួរ​តាម​ធម៌​ ​ឲ្យ​សមគួរ​តាម​វិន័យ​ ​ឲ្យ​សមគួរ​តាម​អាបត្តិ១​ ​មិន​ព្យាករ​តាម​សេចក្តី​យល់​របស់​ខ្លួន១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើបត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ជា​អ្នក​មិន​ពោល​សង្កត់សង្កិន​គេ១​ ​បាន​សូមឱកាស​ជាមុន​ហើយ​ ​ទើប​និយាយ១​ ​ចោទ​ភិក្ខុ​ផងគ្នា​ឲ្យ​សមគួរ​តាម​ធម៌​ ​ឲ្យ​សមគួរ​តាម​វិន័យ​ ​ឲ្យ​សមគួរ​តាម​អាបត្តិ១​ ​កាត់សេចក្តី​ឲ្យ​សមគួរ​តាម​ធម៌​ ​ឲ្យ​សមគួរ​តាម​វិន័យ​ ​ឲ្យ​សមគួរ​តាម​អាបត្តិ១​ ​ជា​អ្នកព្យាករ​តាម​សេចក្តី​យល់​របស់​ខ្លួន១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើបត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636804089216461496
ទៅកាន់ទំព័រ៖