ព្រះត្រៃបិដក ភាគ ១៣

មិន​ស្គាល់​វត្ថុ​របស់​កម្ម១​ ​មិន​ស្គាល់​វត្ត​របស់​កម្ម១​ ​មិន​ស្គាល់​ការ​រម្ងាប់​របស់​កម្ម១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើបត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​បាន​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ស្គាល់​កម្ម១​ ​ស្គាល់​ការ​ធ្វើ​កម្ម១​ ​ស្គាល់​វត្ថុ​របស់​កម្ម១​ ​ស្គាល់​វត្ត​របស់​កម្ម១​ ​ស្គាល់​ការ​រម្ងាប់​របស់​កម្ម១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើបត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិន​ស្គាល់​វត្ថុ​ ​(​នៃ​អាបត្តិ​ទាំង៧​)​១​ ​មិន​ស្គាល់​និទាន​ ​គឺ​រឿងរ៉ាវ​ដែល​ទ្រង់​បញ្ញត្ត​សិក្ខាបទ១​ ​មិន​ស្គាល់​បញ្ញត្តិ១​ ​មិន​ស្គាល់​សេចក្តី​ខាងចុង​ ​ខាងដើម​បទ​(​១​)​១​ ​មិន​ស្គាល់​គន្លង​ពាក្យ​ដែល​ជាប់​តគ្នា១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ឡើយ​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​មិន​ស្គាល់​សេចក្តី​ខាងចុង​ ​និង​ខាងដើម​បទ​នោះ​ ​គឺ​ដូចជា​គេ​ធ្លាប់​សូត្រ​ថា​ ​ពុទ្ធោ​ ​ភគវា​ ​ត្រឡប់ជា​សូត្រ​ ​ភគវា​ ​ពុទ្ធោ​ ​ដូច្នេះ​វិញ​។​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636804090130983803
ទៅកាន់ទំព័រ៖