ព្រះត្រៃបិដក ភាគ ១៣
ការប្រាប់សេចក្តីយល់ឃើញមិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុប្រាប់សេចក្តីយល់ឃើញ ដោយមានអាបត្តិ១ ប្រាប់សេចក្តីយល់ឃើញ ដោយអាបត្តិ ជាទេសនាគាមិនី១ ប្រាប់សេចក្តីយល់ឃើញដោយអាបត្តិ ដែលមិនទាន់សំដែង១ ប្រាប់សេចក្តីយល់ឃើញ មិនមែនជាមួយនឹងភិក្ខុ៤រូប ឬ៥រូប១ ប្រាប់សេចក្តីយល់ឃើញដោយមិនបានគិតតែក្នុងចិត្ត១។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញ មិនប្រកបដោយធម៌ មាន៥យ៉ាងដទៃទៀត។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុមានសំវាសផ្សេងគ្នា១ ប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុដែលឋិតនៅ ក្នុងសីមាផ្សេងគ្នា
(១)១ ប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុមិនមែនជាបកតត្ត១
(១) អដ្ឋកថាពន្យល់ថា ត្រង់ពាក្យថា ប្រាប់សេចក្តីយល់ឃើញក្នុងសំណាក់ភិក្ខុ ដែលឋិតនៅក្នុងសីមាផ្សេងគ្នានោះ គឺភិក្ខុសំដែងអាបត្តិក្នុងសំណាក់ភិក្ខុ ដែលមានសំវាសស្មើគ្នា តែនៅក្នុងសីមាផ្សេងគ្នា ដូចជាភិក្ខុឋិតនៅក្នុងមាឡកសីមា គឺខណ្ឌសីមា សំដែងក្នុងសំណាក់ភិក្ខុ ឋិតនៅក្នុងសីមន្តរិកកី ភិក្ខុឋិតនៅក្នុងសមន្តរិកសំដែងក្នុងសំណាក់ភិក្ខុ ឋិតនៅក្នុងអវិប្បវាសសីមា គឺមហាសីមាក្តី មិនគួរទេ។
ID: 636804092509019819
ទៅកាន់ទំព័រ៖