ព្រះត្រៃបិដក ភាគ ១៣
[២៥៩] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន បដិញ្ញាតករណៈ (ការកាត់អាបត្តិតាមប្តេជ្ញា) មិនប្រកបដោយធម៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ បដិញ្ញាតករណៈ មិនប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកត្រូវបារាជិក ហើយគេចោទដោយបារាជិក តែប្តេជ្ញាថា ត្រូវសង្ឃាទិសេសទៅវិញ សង្ឃក៏កាត់សេចក្តីភិក្ខុនោះ ដោយសង្ឃាទិសេស (នេះ) ជាបដិញ្ញាតករណៈ មិនប្រកបដោយធម៌ ភិក្ខុជាអ្នកត្រូវបារាជិក ហើយគេចោទដោយអាបត្តិបារាជិក តែប្តេជ្ញាថា ត្រូវបាចិត្តិយៈ ឬបាដិទេសនីយៈ ឬទុក្កដទៅវិញ សង្ឃកាត់សេចក្តីភិក្ខុនោះ ដោយទុក្កដ (នេះ) ជាបដិញ្ញាតករណៈ មិនប្រកបដោយធម៌ ភិក្ខុជាអ្នកត្រូវអាបត្តិសង្ឃាទិសេស ឬបាចិត្តិយៈ ឬបាដិទេសនីយៈ ឬទុក្កដ ហើយគេចោទដោយទុក្កដ តែប្តេជ្ញាថា ត្រូវបារាជិកទៅវិញ សង្ឃបានកាត់សេចក្តីភិក្ខុនោះ ដោយបារាជិក (នេះ) ជាបដិញ្ញាតករណៈ មិនប្រកបដោយធម៌ ភិក្ខុជាអ្នកត្រូវទុក្កដ ហើយគេចោទដោយទុក្កដ តែប្តេជ្ញាថា ត្រូវសង្ឃាទិសេស ឬបាចិត្តិយៈ ឬបាដិទេសនីយៈទៅវិញ សង្ឃបានកាត់សេចក្តីភិក្ខុនោះ ដោយបាដិទេសនីយៈ (នេះ) ជាបដិញ្ញាតករណៈ មិនប្រកបដោយធម៌។ ម្នាលឧបាលិ
ID: 636804099129518490
ទៅកាន់ទំព័រ៖