ព្រះត្រៃបិដក ភាគ ១៣
មានពីរោះដើមបទ ពីរោះកណ្តាលបទ ពីរោះចុងបទ ប្រកាសព្រហ្មចរិយៈដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ទាំងអត្ថ ទាំងព្យញ្ជនៈ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះក៏បានចេះដឹងច្រើន បានទ្រទ្រង់ចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ យល់ជ្រាលជ្រៅដោយទិដ្ឋិ គឺបញ្ញា១ ភិក្ខុនោះ បានចេះចាំបាតិមោក្ខទាំងពីរដោយពិស្តារ ចែកបទភាជនៈដោយត្រឹមត្រូវបាន ចាំស្ទាត់រត់មាត់ដោយប្រពៃ កាត់សេចក្តីបានស្រួលតាមសុត្តៈ និងអនុព្យញ្ជនៈ១ ជាអ្នកតាំងមាំក្នុងវិន័យ មិនរំភើប
(១) អាចលួងលោម ពន្យល់ដល់ជនទាំងពីរខាង ដែលមានសេចក្តីទាស់ទែងគ្នា ដោយអត្ថ និងពិចារណា ឲ្យក្រឡេកមើល ឲ្យជ្រះថ្លាបាន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ពួកភិក្ខុដែលកើតអធិករណ៍។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏ឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ភិក្ខុដែលកើតអធិករណ៍ដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមានកាយសមាចារបរិសុទ្ធ១ មានវចីសមាចារបរិសុទ្ធ១ មានអាជីវៈបរិសុទ្ធ១ ជាបណ្ឌិតឈ្លាសវៃ១ កាលបើគេសាកសួរ ក៏អាចឲ្យគេសាកសួរបាន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង
(១) អដ្ឋកថា មិនលះបង់លទ្ធិរបស់ខ្លួន ដោយត្រឹមតែពាក្យអ្នកដទៃ។
ID: 636804103939613612
ទៅកាន់ទំព័រ៖